Yearendyearend1140x150

រដូវវស្សាមកដល់ការងារបង្កបង្កើនផលកសិកម្មកំពុងមមាញឹក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖លទ្ធផលការងារបង្កបង្កើនផលសម្រាប់រដូវវស្សា គិតមកទល់ត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាសម្រេចបានលទ្ធផលការងារលើប្រភេទដំណាំ៣ប្រភេទដូចជា ដំណាំស្រូវ ដំណាំសាកវប្បកម្មរយៈពេលខ្លី និងដំណាំឧស្សាហកម្មរយៈពេលខ្លី។

យោងតាមរបាយការណ៍ ផ្ទៃដីភ្ជួររាស់ដំណាំស្រូវសរុបមានចំនួន ២ ៤០៣ ២៨០ ហ.ត ច្រើនជាងផ្ទៃដីភ្ជួររាស់សរុបក្នុងឆ្នាំ២០២០ចំនួន ១០៦ ៩៧៨ ហ.ត។ ក្នុងចំនួនផ្ទៃដីភ្ជួររាស់សរុបមានការភ្ជួររាស់ដោយគ្រឿងយន្តចំនួន ២ ៣៩២ ៥០៥ហ.ត ស្មើនឹង ៩៩,៥៥% និងភ្ជួរដោយគោក្របីចំនួន ១០ ៧៧៥ហ.ត ស្មើនឹង០,៤៥% នៃផ្ទៃដីដែលបានភ្ជួររាស់សរុប។

រីឯផ្ទៃដីបង្កបង្កើនផលស្រូវមានចំនួន ២ ២៨១ ៤១៦ ហ.ត ច្រើនជាងឆ្នាំ២០២០ចំនួន ១៩៩ ៩១៣ ហ.ត។ ក្នុងនោះ ផ្ទៃដីដីបង្កបង្កើនដោយការព្រោះ និងស្ទូង សម្រេចបានស្មើនឹង៨៧,៤៤% នៃផែនការចំនួន២ ៦០៩ ០៦៥ ហ.ត មានដូចជា ស្រូវស្រាល ស្រូវកណ្តាល ស្រូវធ្ងន់ ស្រូវចម្ការ និងស្រូវឡើងទឹក។

ចំពោះដីប្រមូលផលស្រូវក្នុងឆ្នាំ២០២១ មានចំនួន ៣៩ ៨៨៨ ហ.ត ស្មើនឹង១,៧៥% នៃផ្ទៃដីអនុវត្តសរុប ឬទទួលបានបរិមាណផលសរុប ១៧១ ៩៥៨តោន តែយឺតជាងការប្រមូលផលស្រូវឆ្នាំ២០២០ ចំនួន ៣ ០៨២ ហ.ត (ដោយសារការដាំដុះ ស្រវបង្កើនរដូវមានការយឺតយ៉ាវបន្តិច)។

ក្រៅពីនេះ ក៏មានដំណាំសាកវប្បកម្មរយៈពេលខ្លីដែលមានផ្ទៃដីបង្កបង្កើនផលចំនួន ៤៥ ៩៧៥ហ.ត ដោយសម្រេចបានការដាំដុះស្មើនឹង ៨៣,៦៤% នៃផែនការចំនួន ៥៤ ៩៦៦ហ.ត មានដំណាំសំខាន់ៗដូចជា ពោត ដំឡូងជ្វា និងបន្លែគ្រប់មុខ។

រីឯដំណាំឧស្សាហកម្មរយៈពេលខ្លី មានផ្ទៃដីបង្កបង្កើនផលចំនួន ៦៩៤ ១០៣ហ.ត ដោយសម្រេចបានការដាំដុះស្មើនឹង ៨៤,៦៩% នៃផែនការចំនួន ៨១៩ ៦២៩ហ.ត ក្នុងនោះមានដំណាំសំខាន់ៗដូចជា ពោតក្រហម ដំឡូងមី សណ្តែកបាយ សណ្តែកដី សណ្តែកសៀង និងអំពៅ។ ដំណាំឧស្សាហកម្មរយៈពេលខ្លីក្នុងឆ្នាំ២០២១ ទទួលបានផលយឺតជាងឆ្នាំមុន ១៤ ៧៣៩ហ.ត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង