Yearendyearend1140x150

ក្រសួងពាណិជ្ជកម្ម៖រដ្ឋាភិបាលបន្តចេញ«៤សេនដុល្លារ»ក្នុងមួយលីត្រដើម្បីកុំឱ្យសាំងឡើងថ្លៃ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ប្រជាពលរដ្ឋចាក់សាំងម៉ូតូ នៅតាមស្ថានីយ៍ប្រេងឥន្ធនៈ ក្នុងក្រុងភ្នំពេញ។រូបភាព៖ ផាត ច័ន្ទណា


ភ្នំពេញ៖ តម្លៃលក់រាយប្រេងឥន្ធនៈបានបន្តឡើងថ្លៃជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ការហក់ឡើងនេះ បាននាំឱ្យមានប្រតិកម្មពីប្រជាពលរដ្ឋមួយចំនួន។ប៉ុន្តែសម្រាប់ក្រសួងពាណិជ្ជកម្ម អះអាងថា ដោយសារតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិឡើងថ្លៃ ហើយរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងនៅកម្ពុជា៤សេនដុល្លារក្នុងមួយលីត្រ។

ឯកឧត្ដម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ថ្លៃប្រេងឥន្ធនៈលក់រាយនៅតាមទីផ្សារគឺជាការឯកភាពគ្នាវិស័យឯកជន និងរដ្ឋាភិបាល ហើយក៏មានការឧបត្ភម្ភទុនខ្លះពីរដ្ឋាភិបាលផងដែរទើបមានការចុះថ្លៃខ្លះ ដោយរដ្ឋជួយសម្រួលបាន៤សេនដុល្លារក្នុងមួយលីត្រ។

ឆ្លើយតបនឹងសំណួរថា ហេតុអ្វីប្រេងសាំងឡើងថ្លៃនៅពេលនេះ?ឯកឧត្តម ប៉ែន សុជាតិ ពន្យល់ថា ដោយសារតែទីមួយកម្ពុជាមិនមែនជាប្រទេសផលិតប្រេងដោយខ្លួនឯង កម្ពុជានៅតែទិញប្រេងចម្រាញ់រួចពីប្រទេសសឹង្ហបុរី និងប្រទេសផ្សេងៗ ហើយតម្លៃលក់ដែលប្រទេសគេលក់មកឱ្យកម្ពុជាគឺផ្អែកទៅលើតម្លៃឡើងចុះប្រេងឆៅអន្តរជាតិ។នៅក្នុងខែមិថុនា និងខែកក្កដានេះ តម្លៃប្រេងមានការកើនឡើង ការកើនឡើងនេះដោយសារអង្គការប្រទេសនាំចេញប្រេង (OPEC) កាត់បន្ថយចង្វាក់លិតកម្មរបស់ខ្លួន ស្របពេលតម្រូវការកើនឡើងផងដែរ។

បើតាមឯកឧត្តម ប៉ែន សុជាតិ ត្បិតែកម្ពុជាមានតំណក់ប្រេងដំបូងក៏ពិតមែន តែកម្ពុជាមិនទាន់ជាប្រទេសដែលចម្រាញ់ប្រេងដោយខ្លួនឯងនៅឡើយទេ ពោលគឺនៅនាំប្រេងពីក្រៅប្រទេស ហើយកាលណាប្រេងឆៅនៅលើពិភពលោកឡើងថ្លៃ ធ្វើឱ្យតម្លៃលក់រាយក្នុងស្រុកក៏ឡើងទៅតាមហ្នឹងដែរ។

តែយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជានៅតែជួយសម្របសម្រួលដោយបញ្ចុះតម្លៃលក់រាយប្រេងចំនួន៤សេនដុល្លារក្នុងមួយលីត្រ ជួយសម្រួលទៅដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋទាំងអស់គ្នា ក្នុងការរស់នៅ និង ប្រកបរបរប្រចាំថ្ងៃ។ហើយបញ្ហប្រេងសាំងឡើងថ្លៃ គឺមិនមែនរដ្ឋតម្លើងពន្ធ ឬយកពន្ធបន្ថែមទេ តម្លៃទីផ្សារអន្តរជាតិតែប៉ុណ្ណោះ។នេះបើយោងតាមឯកឧត្តម ប៉ែន សុជាតិ។

គួរបញ្ជាក់ថា ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ តម្លៃប្រេងឥន្ធនៈបានបន្តឡើងថ្លៃ១០០ រៀលថែមទៀតក្នុង១លីត្រ ដោយប្រេងសាំងធម្មតាត្រូវលក់ចេញក្នុងតម្លៃ ៤,១០០ រៀលក្នុង១លីត្រ។ ចំណែកប្រេងម៉ាស៊ូតលក់ចេញក្នុងតម្លៃ៣.៦៥០រៀលក្នុង១លីត្រ។ការហក់ឡើងនេះ បាននាំឱ្យមានប្រតិកម្មពីប្រជាពលរដ្ឋមួយចំនួន។

ក្រសួងពាណិជ្ជកម្ម កម្ពុជារំពឹងថានៅខែក្រោយនេះ តម្លៃប្រេងទីផ្សារអន្តរជាតិនឹងធ្លាក់ចុះមកវិញ ស្របពេលដែលក្រុមប្រទេស OPEC នឹងបន្ថែមផលិតកម្មចំនួន៤០ម៉ឺនបារ៉ែលបន្ថែមទៀតក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ឱ្យទាន់តម្រូវការ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង