Yearendyearend1140x150

កីឡា​ការិនី ​ស្រួ​ង ភា​វី ប្តេជ្ញាខំហាត់ដើម្បីឈ្នះការប្រកួតយកប្រាក់ទិញម៉ាស់ជួយ​​អ្នក​ក្រនៅកម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កីឡា​ការិនី​ស្នូកឃ័រ​ដ៏​ឆ្នើម​របស់​កម្ពុជា ស្រួ​ង ភា​វី ក្នុងពេលប្រជុំBlue One Resort LPBA Championship។រូបភាព៖ Sruong Pheavy

ភ្នំពេញ៖ កីឡា​ការិនី​ស្នូកឃ័រ​ដ៏​ឆ្នើម​របស់​កម្ពុជា ស្រួ​ង ភា​វី ដែលជាជើងឯកកីឡាស្នូកឃ័រការ៉ុម Blue One Resort LPBA Championship ផ្នែកនារីនៅសាធារណរដ្ឋកូរ៉េខាត្បូង បានប្តេជ្ញាថា នឹងព្យាយាមខិតខំប្រឹងប្រែងហាត់រៀនបន្ថែមពង្រឹងសមត្ថភាពយកឈ្នះការប្រកួត ដើម្បីបានថវិការង្វាន់ជ័យលាភី យកមកទិញម៉ាស់និងសម្ភារផ្សេងៗសម្រាប់ប្រជាជនខ្មែរតទៅទៀត។

ក្រោយពីជើងឯកកីឡាស្នូកឃ័រការ៉ុម Blue One Resort LPBA Championship ផ្នែកនារីនៅសាធារណរដ្ឋកូរ៉េខាត្បូង កីឡា​ការិនី ​ស្រួ​ង ភា​វី បានយកប្រាក់​រង្វាន់ ២០​លាន​វ៉ុ​នស្មើនឹង​ជិត ១៨,០០០​ដុល្លារដែលខ្លួនទទួលបានយកមកទិញម៉ាស់ និងសម្ភារផ្សេងៗប្រគល់ជូនដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងខ្វះខាតក្នុងពេលកូវីដ-១៩។

ម៉ាស់សប្បុរសធម៌ PHEAVY Q ម៉ាស់ នៅថ្ងៃទី ១៨ កក្កដានេះ បានទៅដល់ប្រទេសកម្ពុជាដោយសុវត្ថិភាពយ៉ាងរលូន ដែលទទួលបន្ទុករក្សាដោយ សមាគមឧត្តមគតិកូនខ្មែរ ដើម្បីបែងចែកទៅតាមសហគមន៍ និងអង្គការនានានៅពេលបន្ទាប់ ក្នុងការចូលរួមចំណែកជួយទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ជាមួយរដ្ឋាភិបាលកម្ពុជា។

អមជាមួយនឹងរូបភាព កីឡា​ការិនី ​ស្រួ​ង ភា​វី បានថ្លែងថា "នាងខ្ញុំនឹងបន្តស្វែងរកដៃគូជំនួយនានានៅប្រទេសកូរ៉េខាងត្បូង និងព្យាយាមខិតខំប្រឹងប្រែងហាត់រៀនបន្ថែមពង្រឹងសមត្ថភាពយកឈ្នះការប្រកួតឱ្យបានច្រើន ដើម្បីបានថវិការង្វាន់ជ័យលាភី យកមកទិញម៉ាស់និងសម្ភារផ្សេងៗសម្រាប់ប្រជាជនខ្មែរតទៅទៀត។"

លោកស្រី ស្រួ​ង ភា​វី បានសង្កត់ធ្ងន់ថា ទោះបីជា​ការ​ផ្ញើ​សម្ភារៈ​ពី​ប្រទេស​កូរ៉េ​មក​កម្ពុ​ជា​មាន​ការ​លំបាក​ខ្លះ តែ​លោកស្រី​នៅតែ​អត់ធ្មត់ និង​ខំប្រឹង​ជានិច្ច ដើម្បី​បាន​បញ្ជូន​សម្ភារៈ​ទាំងនោះ​ដល់ដៃ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ខ្វះខាត ពិសេស​អំឡុង​វិបត្តិ​កូ​វីដ​-១៩ ក៏ដូចជា​រដូវភ្លៀង​ផង ទើប​លោកស្រី​សម្រេច​ទិញ​ម៉ាស់ និង​ថ្នាំ​សត្វល្អិតសម្រាប់​បរិច្ចាគ​ដល់​គ្រួសារ​ក្រីក្រ ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ផង និង​បង្ការ​នូវ​ជំងឺ​ផ្សេងៗ​ផង។​ 

គួរ​បញ្ជាក់​ថា ស្រួ​ង ភា​វី បាន​ឈ្នះ​ជើង​ឯក​​ពានរង្វាន់ Blue One Resort Championship 2021 លើក​ដំបូងលើ​វិញ្ញាសា​ឯក​ត្ដ​ជន ក្រោយ​ឆ្លងកាត់​ការប្រកួត​ដ៏​ស្វិ​ញ​ស្វា​ញ​រយៈពេល ១​សប្ដាហ៍​ពេញនៅ​ប្រទេស​កូរ៉េកាលពី​ចុងខែ​មិថុនា​កន្លងទៅ រហូត​បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ និង​បាន​វាយបក​យកឈ្នះ​កីឡា​ការិនី​ម្ចាស់ផ្ទះ Kim Gayoung ដោយ​លទ្ធផល ៣-១​សិតដើម្បី​ក្លាយ​ជា​ម្ចាស់​ពាន អម​ជាមួយ​ប្រាក់​រង្វាន់ ២០​លាន​វ៉ុ​នស្មើនឹង​ជិត ១៨,០០០​ដុល្លារ៕




ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង