Cct850x100 1
1800px x h300px kh

ប្រជាជននៅជនបទក្នុងប្រទេសឥណ្ឌាប្រឈមនឹងការលំបាកក្នុងការចាក់វ៉ាក់សាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ឥណ្ឌា៖ អ្នករស់នៅក្នុងទីក្រុង Darjeeling នៃប្រទេសឥណ្ឌាកំពុងប្រឈមនឹងការលំបាកក្នុងការទទួលការចាក់វ៉ាក់សាំងការពារCOVID-19 ខណៈរលកទីពីរនៃការរាតត្បាតកំពុងរាលដាលនៅក្នុងតំបន់ជនបទកាន់តែខ្លាំង។

ភាគច្រើននៃប្រជាជន ១,៨ លាននាក់ដែលរស់នៅក្នុងទីក្រុង Darjeeling រដ្ឋ West Bengal ដែលភាគច្រើនពួកគេរស់នៅដោយការដាំដុះនិងឧស្សាហកម្មទេសចរណ៍។ ធ្វើឲ្យការចាក់ថ្នាំបង្ការ ការអប់រំតាមអ៊ិនធ័រណែត និងបញ្ហាស្បៀងអាហារ គឺជាបញ្ហាប្រឈមធំៗ ចំនួនបីដែលអ្នកស្រុក Darjeeling កំពុងប្រឈមមុខក្នុងអំឡុងពេលនៃការរាលត្បាតនេះ។

រដ្ឋាភិបាលបានបង្កើតមណ្ឌលចាក់វ៉ាក់សាំងសម្រាប់ពី ១០ ទៅ ២០ ភូមិនៅលើភ្នំជ្រៅ ប៉ុន្តែផ្លូវឆ្ងាយនិងកង្វះព័ត៌មាន ធ្វើឱ្យអ្នកភូមិពិបាកទទួលបានការចាក់វ៉ាក់សាំង។

អ្នកភូមិ សារ៉ាន់ ស៊ីង បាននិយាយថា មានរថយន្តតិចតួចណាស់ដែលអាចរកបាន ដោយសារការបិទខ្ទប់ ប៉ុន្តែមជ្ឈមណ្ឌលចាក់វ៉ាក់សាំងគឺនៅឆ្ងាយណាស់ ហើយយើងត្រូវរងចាំឱកាសដើម្បីឡើងលើភ្នំចាក់វ៉ាក់សាំង។

អ្នកភូមិម្នាក់ទៀតបាននិយាយថា មណ្ឌលសុខភាពបឋមគ្របដណ្ដប់លើប្រជាជនពី ៣០,០០០ ទៅ ៤០,០០០ នាក់ ហើយអ្នកទៅចាក់វ៉ាក់សាំងមានចំនួនច្រើន ដែលអាចបណ្តាលឲ្យមានការឆ្លងCOVID-19 ។

អ្នកភូមិនិយាយទៀតថា វាជារឿងធម្មតាទេដែលមានមនុស្សច្រើនឬគ្មានវ៉ាក់សាំងនៅឯមជ្ឈមណ្ឌលចាក់វ៉ាក់សាំង ដែលជារឿយៗកន្លែងនោះត្រូវបានបិទឬបើកតែម្តងក្នុងមួយសប្តាហ៍។

អ្នកភូមិដែលរស់នៅក្នុងតំបន់ Darjeeling គឺពឹងផ្អែកលើចម្ការតែនិងទេសចរណ៍សម្រាប់ជីវភាពរស់នៅរបស់ពួកគេ។ ប៉ុន្តែក្នុងអំឡុងពេលនៃការរីករាលដាលនេះ មិនមានភ្ញៀវទេសចរទាល់តែសោះ ដូច្នេះពួកគេគ្មានឱកាសរកលុយបានទេ៕

Khcct banner

អត្ថបទទាក់ទង