Cct850x100 1
1800px x h300px kh

ទីក្រុងហ្សាកាតាបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាកង្វះអុកស៊ីសែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ឥណ្ឌូនេស៊ី៖ រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងបង្កើនវិធានការណ៍បន្ទាន់ ដើម្បីដោះស្រាយកង្វះអុកស៊ីសែនព្រោះថា រដ្ឋធានីហ្សាកាតាត្រូវការការផ្គត់ផ្គង់ប្រចាំថ្ងៃប្រមាណ ១០០ តោន ខណៈស្ថានភាពរាតត្បាតនៃCOVID-19កាន់តែអាក្រក់ទៅ។

យោងតាមទិន្នន័យ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលប្រទេសឥណ្ឌូណេស៊ីបានឲ្យដឹងថា ចំនួនករណីឆ្លងCOVID-19 ថ្មីនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានកើនឡើងចំនួន ៥៤,០០០ ករណីពីថ្ងៃមុន ដែលនាំឱ្យមានករណីសរុបកើនដល់ ២.៧៨០.៨០៣ ករណី។

កាលពីថ្ងៃព្រហស្បតិ៍ អភិបាលរងក្រុងហ្សាកាតាលោក Ahmad Riza បាននិយាយថា មន្ទីរពេទ្យមានស្តុកអុកស៊ីសែនតិច ហើយដោយសារតែតម្រូវការខ្ពស់ ធ្វើឲ្យតម្លៃអុកស៊ីសែនបានកើនឡើង ៩០០ ភាគរយ។

ជាការឆ្លើយតបរដ្ឋាភិបាលបានបង្កើតស្ថានីយ៍ដំឡើងអុកស៊ីសែននៅកណ្តាលទីក្រុងហ្សាកាតា ដែលអាចបំពេញស៊ីឡាំងអុកស៊ីសែនរហូតដល់ ៣០០ ស៊ីឡាំង ដែលមានចំណុះ ៦ ម៉ែត្រគូបក្នុងមួយថ្ងៃ។

ប្រព័ន្ធថែទាំសុខភាពលើសលប់របស់ប្រទេសឥណ្ឌូនេស៊ី បាននិងកំពុងតស៊ូដើម្បីទប់ទល់នឹងការហូរចូលនៃអ្នកជំងឺយ៉ាងខ្លាំង ដោយបង្ខំឱ្យក្រុមគ្រួសារដែលអស់សង្ឃឹមស្វែងរកអុកស៊ីសែន ដើម្បីព្យាបាលអ្នកជម្ងឺ៕

Khcct banner

អត្ថបទទាក់ទង