Cct850x100 1
1800px x h300px kh

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅប្រទេសអាល្លឺម៉ង់លើសពី១០០នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

អាល្លឺម៉ង់៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ នៅភាគខាងលិចនិងភាគខាងត្បូងប្រទេសអាឡឺម៉ង់ ដែលបង្កឡើងជំនន់ទឹកភ្លៀងបានកើនឡើងដល់ជាង ១០០ នាក់ គិតត្រឹមថ្ងៃសុក្រនេះ។

រដ្ឋសហព័ន្ធនៅភាគខាងជើង Rhine-Westphalia និង Rhineland-Palatinate ត្រូវបានវាយប្រហារយ៉ាងខ្លាំង ដែលមានមនុស្ស ១០៣ នាក់បានស្លាប់។ ខណៈទឹកដែលហូរខ្លាំងៗ បានជន់លិចផ្ទះរបស់អ្នកស្រុកជាច្រើន។

មនុស្សរាប់រយនាក់នៅតែបន្តបាត់ខ្លួន ហើយយោធាអាល្លឺម៉ង់បានចូលរួមក្នុងការស្វែងរកនិងជួយសង្គ្រោះ ខណៈដែលក្រុមគ្រួសារដែលមានការព្រួយបារម្ភកំពុងរង់ចាំដំណឹងអំពីមនុស្សជាទីស្រឡាញ់ដែលបានបាត់ខ្លួន។

នៅតំបន់ Ahrwheiler ជាស្រុកមួយនៅភាគខាងជើងនៃ Rhineland-Palatinate ប្រតិបត្តិការបោសសម្អាតកំពុងត្រូវបានធ្វើឡើង។ នៅពេលមានភ្លៀងធ្លាក់ខ្លាំងមនុស្សជាច្រើនត្រូវបោះបង់ចោលហាងរបស់ពួកគេ ហើយស្វែងរកទីសុវត្ថិភាពនៅកន្លែងខ្ពស់។

នៅពេលក្រុមអ្នកជួយសង្គ្រោះ បានបន្តប្រយុទ្ធប្រឆាំងនឹងការបំផ្លិចបំផ្លាញនេះ ហើយសំណួរថ្មីៗកំពុងត្រូវបានលើកឡើង អំពីថាតើការព្រមានទាន់ពេលវេលា ត្រូវបានផ្តល់ជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលមានទឹកជំនន់ដែរឬទេ។

ប៉ុន្តែសម្រាប់ពេលនេះសហគមន៍មូលដ្ឋាន កំពុងរួមគ្នាស្វែងរកអ្វី ដែលនៅសេសសល់ ដូច្នេះពួកគេអាចចាប់ផ្តើមរៀបចំផែនការកសាងឡើងវិញ៕

Khcct banner

អត្ថបទទាក់ទង