Cct850x100 1
1800px x h300px kh

អង់គ្លេសមានករណីឆ្លងថ្មីជាង៥ម៉ឺនដែលត្រូវបានគេរាយការណ៍ក្នុងមួយថ្ងៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

អង់គ្លេស៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ, យោងតាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋាភិបាលអង់គ្លេសនៅថ្ងៃទី ១៦ បានបង្ហាញថា ករណីឆ្លងCovid-19 ថ្មីមានចំនួនជាង ៥០.០០០ ករណីក្នុងរយៈពេលតែមួយថ្ងៃ។

ករណីឆ្លងថ្មីចំនួន ៥១.៨៧០ នេះ ត្រូវបានបញ្ជាក់បន្ថែមទៀតនៅក្នុងប្រទេស ដែលធ្វើឲ្យចំនួនសរុបឡើងដល់ ៥.៣៣២.៣៧១ នាក់ និងករណីស្លាប់ថ្មីចំនួន ៤៩ និងការស្លាប់សរុបចំនួន ១២៨.៦៤២ នាក់។

ចំនួនករណី ដែលត្រូវបានរាយការណ៍នៅចក្រភពអង់គ្លេសក្នុងរយៈពេលតែមួយថ្ងៃ បានបន្តកើនឡើងថ្មីៗនេះពោលនៅថ្ងៃទី ៧ ខែនេះលើសពី ៣ ម៉ឺននាក់ ហើយនៅថ្ងៃទី ១៤ វាលើសពី ៤ ម៉ឺននាក់និងថ្ងៃទី ១៦ លើសពី ៥ម៉ឺននាក់៕


Khcct banner

អត្ថបទទាក់ទង