Yearendyearend1140x150

កម្ពុជាត្រៀមពិគ្រោះជាមួយអឺរ៉ុប ដើម្បីលើកពេលនៃកិច្ចប្រជុំកំពូល«អាស៊ីអឺរ៉ុប ឆ្នាំ២០២០»

នយោបាយ
/
អ្នកយកព័ត៌មាន:
ហួរ ឆេងស៊ីម
/

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រគល់ភារកិច្ចដល់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ដើម្បីត្រៀមលក្ខណៈពិភាក្សាជាមួយអ៊ឺរ៉ុប និងប្រទេសមួយចំនួនទៀត ដើម្បីលើកពេលនៃកិច្ចប្រជុំកំពូល«អាស៊ីអ៊ឺរ៉ុប ឆ្នាំ២០២០»។

ក្នុងលទ្ធផលនៃសម័យប្រជុំគណៈអចិន្រ្តៃយ៍គណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៣១ ខែមីនានេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេច ហ៊ុន សែន គណៈអចិន្រ្តៃយ៍គណៈរដ្ឋមន្រ្តីបានសម្រេចប្រគល់ភារកិច្ចជូនក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ត្រៀមលក្ខណៈដើម្បីពិគ្រោះយោបល់ជាមួយសហភាពអ៊ឺរ៉ុប និងបណ្តាប្រទេសមួយចំនួនទៀត អំពីលទ្ធភាពនៃការលើកពេលប្រជុំកំពូលអាស៊ីអ៊ឺរ៉ុប ឆ្នាំ២០២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទៅឆ្នាំ២០២១វិញ។

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២០ខាងមុខ។ នេះគឺជាការសម្រេចរបស់កិច្ចប្រជុំកំពូលអាស៊ីអឺរុប ឬហៅកាត់ថា ASEM លើកទី១២។ នេះគឺជាលើកទី១ហើយ តាំងពីឆ្នាំ ១៩៩៦មក ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបដែលកិច្ចប្រជុំនេះ គឺជាការបើកផ្លូវឲ្យមានជំនួបពិភាក្សាក្នុងក្របខណ្ឌតំបន់ និងសកលលោកទាំងមូល រួមមានទាំងបញ្ហានយោបាយ ការទូត ការអភិវឌ្ឍ បរិស្ថាន អាកាសធាតុ ការលើកកម្ពស់សមភាពស្រ្តី និងកុមារី ការផ្សារភ្ជាប់ទំនាក់ទំនងរវាងអាស៊ី និងអឺរុប សន្តិសុខ ការទប់ស្កាត់ភេរវកម្ម ជនអន្តោប្រវេសន៍ សេដ្ឋកិច្ច ការវិនិយោគ ទេសចរណ៍ និងបច្ចេកវិទ្យាព័ត៌មានវិទ្យាជាដើម។

ប៉ុន្តែជាអកុសល បច្ចុប្បន្នពិភពលោកកំពុងញាំញីដោយមេរោគកូវីដ១៩ ហើយកម្ពុជាក៏ជាប្រទេសដែលមានអ្នកឆ្លងកូវីដ១៩នេះផងដែរ ធ្វើឱ្យរារាំងដល់ដំណើរកិច្ចមួយចំនួនក្នុងនោះ កិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១៣ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះក៏អាចត្រូវលើកពេលផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង