Yearendyearend1140x150

បុគ្គលិកផ្នែកលក់ឱសថ៖អ្នកជំងឺភាគច្រើនមកទិញថ្នាំដើម្បីព្យាបាលជំងឺ «ផ្តាសាយ»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កញ្ញា ចរិយា បុគ្គលិកផ្នែកលក់នៅឧសថស្ថានផ្សារតាប៉ាងថ្មី។

ភ្នំពេញ៖ ជំងឺផ្ដាសាយមិនមែនជាជំងឺដ៏គួរឱ្យភ័យខ្លាចនោះទេ តែបើអ្នកមិនយកចិត្តទុកដាក់ថែរក្សាសុខភាពវាក៏បង្កបញ្ហាដល់អាយុជីវិតផងដែរ។ ជាទូទៅគឺមានអ្នកជំងឺពី ៦០% ទៅ ៧០% ដែលមកទិញថ្នាំដើម្បីព្យាបាលជំងឺផ្ដាសាយនៅឱសថស្ថានផ្សារតាប៉ាង។ នេះជាការលើកឡើងរបស់ កញ្ញា ញឹម ចិន្តា បុគ្គលិកផ្នែកលក់ឱសថ។

ជាបុគ្គលិកផ្នែកលក់ឧសថនៅឧសថស្ថានផ្សារតាប៉ាង កញ្ញា ញឹម ចិន្តា យល់ឃើញថា៖«តាមការអង្កេតមើលឃើញថា បញ្ហាជំងឺផ្លូវដង្ហើមនៅក្នុងប្រទសកម្ពុជា គឺមានអ្នកជំងឺមកទិញឱសថព្យាបាលមានពី៦០%ទៅ៧០% ប៉ុន្តែមិនមានលក្ខណៈធ្ងន់ធ្ងរទេ គ្រាន់តែថាប្រភេទជំងឺផ្តាសាយ ក្អក និងហៀរសំបោរជាលក្ខណៈធម្មតា ប៉ុន្តែមិនមែនជាលក្ខណៈធ្ងន់ធ្ងរដូចប្រទេសដទៃទេ»។

កញ្ញាបន្តថា ប្រទេសកម្ពុជាមានលក្ខណៈអំណោយផលចំពោះជំងឺផ្លូវដង្ហើម។ កត្តាទី១ ប្រជាជនកម្ពុជាភាគច្រើនគាត់អាលាក់ស៊ីច្រមុះ, កត្តាទី២ ពួកគាត់មិនសូវយកចិត្តទុកដាក់លើសុខភាព គាត់ផ្តាសាយតិចតួច គាត់អត់ផ្សំថ្នាំព្យាបាលទេ ទាល់តែគាត់មានអាការៈជំងឺធ្ងន់ធ្ងរបានគាត់ទៅពេទ្យ។

កញ្ញាបានលើកឡើងទៀតថា ជំងឺផ្លូវដង្ហើមមានធ្ងន់ធ្ងរបើគាត់មិនប្រញាប់ប្រញាលទៅព្យាបាលជំងឺទេក៏វាអាចអោយអ្នកជំងឺមានអាការៈធ្ងន់ធ្ងរដល់អាយុជីវិតដែរ ម្យ៉ាងបើយើងមានការប្រុងប្រយ័ត្នទាំងអស់គ្នាចំពោះអានាម័យ ហើយបរិស្ថានរស់នៅជំវិញខ្លួនស្អាតល្អ នឹងទៅពិនិត្យព្យាបាលជាមួយគ្រូពេទ្យទាន់់ពេលវេលា គឺមិនមានបញ្ហាអ្វីកើតឡើងចំពោះខ្លួនយើងទេ។

ជាមួយគ្នានេះដែរ កញ្ញា ចរិយា ជាបុគ្គលិកផ្នែកលក់នៅឱសថ នៅឱសថស្ថានផ្សារតាប៉ាងថ្មី មានប្រសាន៏ថា៖ប្រជាពលរដ្ឋបានទិញម៉ាស់និងថ្នាំផ្តាសាយយកទៅទុកព្យាបាលច្រើន ចំណែក តម្លៃម៉ាស់មានការឡើងថ្លៃ គឺមកពីក្រុមហ៊ុននាំចូលម៉ាស់ថ្លៃ ឯតម្លៃថ្នាំផ្តាសាយគឺលក់តម្លៃធម្មតាមិនមានការឡើងថ្លៃទេ។ កាលពីមុនមិនទាន់មានជំងឺវិរុសកូរ៉ូណាប្រជាជនមកទិញថ្នាំ និងម៉ាស់មានតែ១០%ទៅ២០% ប៉ុណ្ណោះ ប៉ុន្តែក្នុងអំឡុងពេលឥឡូវនេះ ទោះបីអត់មាមានជំងឺផ្ដាសាយ ក៏គាត់ទិញថ្នាំបង្ការទុកដែរ ពីព្រោះគាត់ខ្លាចជំងឺផ្លូវដង្ហើម។

កញ្ញា បន្តថា ការលក់ថ្នាំផ្តាសាយនេះ គឺមានតម្លៃធម្មតា មិនមានការឡើងថ្លៃទេ ហើយថ្នាំនេះសុទ្ធតែនាំចូលពីប្រទេសឥណ្ឌា,កូរ៉េ,និងប្រទេសបារាំង ដោយមានការត្រួតពិនិត្យពីក្រសួងសុខាភិបាលត្រឹមត្រូវ។

ក្នុងនោះដែរ កញ្ញាសង្កេតឃើញថា ប្រជាជនដែលគាត់ច្រើនមកទិញថ្នាំព្យាបាលជំងឺផ្លូវដង្ហើមមានក្មេងៗ និងមនុស្សវ័យកណ្តាល ចំណែកមនុស្សចាស់មិនសូវមានជំងឺផ្លូវដង្ហើមទេ ចំណែកក្មេងអាយុ១ឆ្នាំឡើងទៅសម្បូរជំងឺផ្លូវដង្ហើម។

កញ្ញាបានបញ្ចាក់ថា៖ អ្នកជំងឺមកទិញឱសថនៅទីនេះ តាមវេជ្ជបញ្ជាពីវេជ្ជបណ្ឌិត ហើយភាគច្រើនជា ក្មេងអាយុពី១ឆ្នាំឡើងទៅ និង អាយុ១៨ឆ្នាំដល់៣០ឆ្នាំ មានប្រមាណ៧០% ចំណែកមនុស្សចាស់មានចំនួនតិចតួចបំផុត។

លោក ចំរើន អ្នកលក់ថ្នាំនៅឱសថស្ថានចំរើន ផ្សារទួលសង្កែ ក្រុងភ្នំពេញមានប្រសាសន៏ថា៖ជាទូទៅក្នុងមួយថ្ងៃអាចលក់ថ្នាំ និងផ្សំថ្នាំផ្តាសាយបានជិត២០នាក់ ដែលជាទូទៅច្រើនមានជំងឺផ្តាសាយដោយសារការប្រែប្រួលអាកាសធាតុ។ តែករណីមានអាការៈធ្ងន់ធរ គឺគាត់ឱ្យអ្នកជំងឺទៅមណ្ឌលសុខភាពរដ្ឋ ឬគ្លីនិកឯកជនដើម្បីពិនិត្យជំងឺ ព្រោះគាត់មិនអាចផ្សំថ្នាំឱ្យអ្នកជំងឺបានទេ។

ជាចុងក្រោយ លោកបានបញ្ជាក់ថា តាមការអង្កេតមើលពីជំងឺផ្តាសាយភាគច្រើនកើតទៅលើមនុស្សចាប់ពីអាយុ ១២ឆ្នាំឡើងទៅ រហូតដល់វ័យចំណាស់។ ហើយជាទូទៅ ថ្នាំផ្តាសាយមិនមានការខ្វះខាតអ្វីឡើយ ព្រោះក្រុមហ៊ុននាំចូលឱសថមានថ្នាំផ្គត់ផ្គង់គ្រប់គ្រាន់ ចំណែកតម្លៃសមរម្យមិនមានការឡើងថ្លៃទេ រួមទាំងមានការត្រួតពិនិត្យពីក្រសួងសុខាភិបាលផងដែរ ទើបអនុញ្ញាតឱ្យធ្វើចរាចរក្នុងឱសថស្ថាននានា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង