Cct850x100 1
1800px x h300px kh

ម៉ាឡេស៊ី៖មិនបាន«បញ្ចប់»ការប្រើវ៉ាក់សាំង Sinovac​មានតែទិញបន្ថែម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Khairy Jamaluddin រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យា និងច្នៃប្រឌិតថ្មី នៃប្រទេសម៉ាឡេស៊ី។រូបភាព SINCHEW DAILY


កូឡាឡាំពួរ៖ប្រទេសម៉ាឡេស៊ី មិនបានបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ស៊ីណូវ៉ាក់ (Sinovac) នោះទេ ហើយថែមទាំងនឹងបញ្ជាទិញថែមទៀត។នេះបើយោងតាមលោក Khairy Jamaluddin រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យា និងច្នៃប្រឌិតថ្មី នៃប្រទេសម៉ាឡេស៊ី។

លោក Khairy Jamaluddin បានបញ្ជាក់ទៀតថា៖ ការបញ្ជាទិញវ៉ាក់សាំងស៊ីណូវ៉ាក់ទាំងអស់របស់រដ្ឋាភិបាលម៉ាឡេស៊ីនឹងដឹកជញ្ជូនមកដល់ប្រទេសនេះនៅក្នុងខែនេះ ដែលនេះមិនមានពាក់ព័ន្ធនឹងប្រសិទ្ធិភាពរបស់វ៉ាក់សាំងឡើយ។

លោកពន្យល់ថា៖ ក្រុមហ៊ុន Pharmaniaga Lifescience នឹងបញ្ចប់ការប្រគល់វ៉ាក់សាំងស៊ីណូវ៉ាក់ដែលរដ្ឋាភិបាលម៉ាឡេស៊ីបានបញ្ជាទិញចំនួន១២លានដូសនៅចុងខែកក្កដានេះ។ រដ្ឋាភិបាលម៉ាឡេស៊ីនឹងទិញបន្ថែមវ៉ាក់សាំងស៊ីណូវ៉ាក់៣លានដូសទៀត ។ដូច្នេះរដ្ឋាភិបាលម៉ាឡេស៊ីបញ្ជាទិញវ៉ាក់សាំងសរុបនឹងកើនឡើងដល់ ១៥ លានដូស។

គួរបញ្ជាក់ថា ការចេញមុខមកបញ្ជាក់របស់លោក Khairy Jamaluddinរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យា និងច្នៃប្រឌិតថ្មី នៃប្រទេសម៉ាឡេស៊ី យ៉ាងដូច្នេះធ្វើឡើងក្រោយមានបណ្តាញព័ត៌មានមួយចំនួនបានចុះផ្សាយថា ប្រទេសនៅក្នុងតំបន់អាស៊ានមួយនេះបានបានបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ស៊ីណូវ៉ាក់ (Sinovac)ដោយសារតែគុណភាព៕

Khcct banner

អត្ថបទទាក់ទង