Yearendyearend1140x150

សមត្ថភាព«ផលិតវ៉ាក់សាំងកូវីដ»ប្រចាំឆ្នាំរបស់ចិនកើនដល់៥ពាន់លានដូស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ការផលិតវ៉ាក់សាំងក្នុងប្រទេសចិន។

ចិន៖ សមត្ថភាពនៃការផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ប្រចាំឆ្នាំរបស់ប្រទេសចិន បានកើនឡើងរហូតដល់ចំនួន ៥ពាន់​លាន​ដូស​ហើយ។នេះបើយោងតាមការប្រកាសរបស់លោក Tian Yu long ប្រធានវិស្វករនៃក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន។

លោក Tian Yu long បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ១៦ កក្កដាថា ស្របពេលដែលសមត្ថភាពផលិតវ៉ាក់សាំងកូវីដរបស់ប្រទេសចិនបានឈានដល់៥ពាន់លានដូស ការផ្គត់ផ្គង់វ៉ាក់សាំងនៅក្នុងស្រុករបស់ប្រទេសចិនសរុបបានកើនឡើងលើសពី១៤០០លានដូស។

លោកបន្តថា ៖ "ចំណែកឯការផ្គត់ផ្គង់វ៉ាក់សាំងទៅបរទេសវិញបានកើនដល់ ៥៧០ លានដូសផងដែរ"។

បើតាមលោក Tian Yu long ចំនួនកើនឡើង និងការផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ចិននេះ គឺមិនធ្លាប់មានពីមុនមកទេ ដែលធ្វើអោយប្រទេសចិន អាចបំពេញតាមតម្រូវការនៃការចាក់វ៉ាក់សាំងនេះបាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង