Yearendyearend1140x150

WHOព្រមានថាការរីករាលដាលនៃCOVID-១៩នៅតែជាបញ្ហាបន្ទាន់របស់អន្តរជាតិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

WHO ៖ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ការរីករាលដាលនៃ COVID-១៩ នៅតែជាបញ្ហាបន្ទាន់ផ្នែកសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ (PHEIC) នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។

សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំលើកទី ៨ នៃបទប្បញ្ញត្តិស្តីពីសុខភាពអន្តរជាតិ (២០០៥) ទាក់ទងនឹងជំងឺរាតត្បាត (COVID-១៩) ដែលបានកោះប្រជុំកាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីស្ថានភាពរាតត្បាតសកលនិងវិធានការធ្វើដំណើរដែលបានធ្វើឡើងដោយប្រទេសនានា។

គណៈកម្មាធិការបានកត់សម្គាល់ថា ជំងឺរាតត្បាតនៅតែជាបញ្ហាប្រឈមនៅទូទាំងពិភពលោកជាមួយបណ្តាប្រទេសនានានៃផ្នែកសុខភាព សេដ្ឋកិច្ច និងសង្គមខុសៗគ្នាក៏ដោយក៏ការរាតត្បាតនៅមិនទាន់ចប់នៅឡើយទេ។

គណៈកម្មាធិបានឯកភាពជាឯកច្ឆន្ទថា ការរីករាលដាលនៃ COVID-១៩ នៅតែជាព្រឹត្តិការណ៍មិនធម្មតាមួយដែលបន្តជះឥទ្ធិពលអាក្រក់ដល់សុខភាពរបស់ប្រជាជននៅជុំវិញពិភពលោក ដែលបង្កហានិភ័យនៃការរីករាលដាលនិងការជ្រៀតជ្រែកចូលក្នុងចរាចរណ៍អន្តរជាតិ ហើយទាមទារអោយមានការឆ្លើយតបជាអន្តរជាតិ ដែលមានការសម្របសម្រួល ដូច្នេះគណៈកម្មាធិការបានសន្និដ្ឋានថា COVID-១៩ នៅតែជាបញ្ហាព្រួយបារម្ភរបស់ PHEIC ដដែល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង