Yearendyearend1140x150

ពលរដ្ឋខ្មែរជាង២ពាន់នាក់ត្រឡប់មកស្រុកវិញក្រោយថៃបិទកន្លែងស្នាក់នៅក្នុងក្រុងបាងកក

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ពលរដ្ឋខ្មែរ (រូបភាព៖ បាងកកប៉ុស្តិ៍)

ថៃ៖ ពលរដ្ឋខ្មែរជាង២ពាន់នាក់បានជ្រើសរើសត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីនាយករដ្ឋមន្រ្តីថៃបញ្ជាឱ្យបិទទីតាំងជំរុំនានានៅទូទាំងទីក្រុងបាងកក ដើម្បីជាវិធានការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩។ នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។

យោងតាមសារព័ត៌បាងកកប៉ុស្តិ៍ ជនចំណាកស្រុកកម្ពុជាជាង ២ពាន់នាក់ បានវិលត្រឡប់ទៅប្រទេសកំណើតវិញតាមរយៈច្រកព្រំដែនចុងឆោម(Chong Chom)ក្នុងខេត្តសុរិន្ទដោយសារការបិទជំរុំកម្មករ។ ការត្រឡប់មកនេះ គឺបន្ទាប់ពី លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី ២៨ ខែមិថុនាបានបញ្ជាឱ្យបិទទីតាំងជំរុំនានានៅទូទាំងទីក្រុងបាងកកដើម្បីជាវិធានការទប់ស្កាត់ការបញ្ជូន Covid-19 នៅក្នុងរដ្ឋធានីនិងខេត្តជុំវិញជុំវិញក៏ដូចជាតំបន់ភាគខាងត្បូងបួន។

នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ដែរថា តាមតួលេខដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បូកសរុបចាប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ដល់រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ពលរដ្ឋខ្មែរដែលបានវិលត្រឡប់ពីប្រទេសថៃវិញមានចំនួន២,៧៤២នាក់។

សារព័ត៌មានដដែលបានឱ្យដឹងថា នៅក្នុងចំណោមពលករខ្មែរជាង២ពាន់នាក់នេះ មានពលករចំណាកស្រុកចំនួន ២៣៩ នាក់ ត្រូវបានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យរកឃើញថាមានវិជ្ជមានកូវីដ១៩។

ការិយាល័យអន្តោប្រវេសន៍សុរិន្ទបានបង្កើនវិធានការបង្ការប្រឆាំងនិងការរីករាលដាលកូវីដ១៩ ដោយបានបែងចែកតំបន់ជាក់លាក់មួយសម្រាប់ពលករចំណាកស្រុកកម្ពុជា និងជាកន្លែងមួយដែលអាចការពារកុំឱ្យឆ្លងរីករាលដាលទៅអ្នកដទៃបាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង