Cct850x100 1
1800px x h300px kh

អ៊ីរ៉ង់និងសហរដ្ឋអាមេរិកកំពុងពិភាក្សាដើម្បីផ្លាស់ប្តូរអ្នកជាប់ឃុំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់លោកAli Rabiei ប្រភពរូប៖​ Shia News Association 

អ៊ីរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ, អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់លោក Ali Rabiei បាននិយាយនៅថ្ងៃទី ១៣ ថា អ៊ីរ៉ង់កំពុងចរចាជាមួយសហរដ្ឋអាមេរិកស្តីពីការដោះដូរអ្នកជាប់ឃុំ ហើយអ៊ីរ៉ង់ត្រៀមខ្លួនផ្លាស់ប្តូរអ្នកជាប់ឃុំពេញលេញជាមួយសហរដ្ឋអាមេរិក។

លោក Ali Rabiei បាននិយាយនៅក្នុងសន្និសីទកាសែតនៅថ្ងៃនោះថា ដោយពិចារណាលើបញ្ហាមនុស្សធម៌ អ៊ីរ៉ង់មានបំណងដោះលែងអ្នកទោសនយោបាយអាមេរិកទាំងអស់ នៅក្នុងមន្ទីរឃុំឃាំងជាថ្នូរនឹងការដោះលែងជនជាតិអ៊ីរ៉ង់ដែលជាប់ឃុំទាំងអស់ដោយសហរដ្ឋអាមេរិក។

អ៊ីរ៉ង់សង្ឃឹមថា ពលរដ្ឋអ៊ីរ៉ង់ទាំងអស់ដែលជាប់ពន្ធនាគារនៅជុំវិញពិភពលោក“តាមបទបញ្ជាឬសំណើរបស់សហរដ្ឋអាមេរិក” នឹងត្រូវបានដោះលែងជាថ្នូរនឹងការដោះលែងអ្នកជាប់ឃុំអាមេរិកវិញ៕

Khcct banner

អត្ថបទទាក់ទង