Yearendyearend1140x150

មនុស្សស្លាប់៨នាក់ស្លាប់ដោយសារការបាក់រលំអគារសណ្ឋាគារមួយនៅភាគខាងកើតប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖​ CCTV Plus

ចិន៖ ក្រុមអ្នកជួយសង្គ្រោះកំពុងប្រឹងប្រែងបន្តទៀត ដើម្បីទាញមនុស្សចេញពីគំនរបាក់បែកបន្ទាប់ពីអគារសណ្ឋាគារមួយ បានបាក់កាលពីថ្ងៃច័ន្ទ នៅទីក្រុងSuzhou ខេត្តជាំងស៊ូប្រទេសចិន ដែលបណ្តាលឱ្យមនុស្ស ៨ នាក់ស្លាប់ និង ៩ នាក់បាត់ខ្លួននៅម៉ោង ៧ យប់ថ្ងៃអង្គារនេះ។

ឧប្បត្តិហេតុនេះ បានកើតឡើងនៅម៉ោងប្រហែល ១៥ និង ៣៣ នាទី នៅសណ្ឋាគារមួយក្នុងទីក្រុងSuzhou ហើយក្នុងចំណោមអ្នករស់រានមានជីវិតរហូតមកដល់ពេលនេះ ត្រូវបានគេរកឃើញថា មានមនុស្សម្នាក់បានវិលត្រឡប់ទៅផ្ទះវិញដោយមិនមានរងរបួសនោះទេ ខណៈមនុស្ស ៥ នាក់ផ្សេងទៀតដែលត្រូវបានគេនិយាយថា ស្ថិតក្នុងស្ថានភាពនឹងនរ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលបន្តទៀត។

ក្រុមអ្នកជួយសង្គ្រោះជាង ៦៥០ នាក់ និងរថយន្តសង្គ្រោះប្រមាណ ១២០ គ្រឿង បានមកដល់កន្លែងដោយកិច្ចខិតខំប្រឹងប្រែងផ្តោតលើការស្វែងរក និងទាញប្រជាជនឱ្យមានសុវត្ថិភាព ខណៈពេលព្យាយាមពង្រឹងរចនាសម្ព័ន្ធដែលនៅសេសសល់ជាមួយនឹងខ្សែលួស ដែក ដើម្បីរក្សាវាឲ្យមានលំនឹង។

ក្រុមមន្រ្តីបាននិយាយថា ដោយសារតែការភ័យខ្លាចនៃការដួលរលំបន្ទាប់បន្សំ មិនមានគ្រឿងម៉ាស៊ីនធំ ៗ ត្រូវបានគេនាំមកនៅដំណាក់កាលនេះទេ។ ទោះជាយ៉ាងណាក៏ដោយ ក្រានចំនួនពីរត្រូវបានប្រើដើម្បីបង្កើតជាតំបន់ជួយសង្គ្រោះ ដែលមានសុវត្ថិភាព ខណៈឧបករណ៍តូចៗដូចជា ឧបករណ៍ចាប់សញ្ញាជីវិតនិងម៉ាស៊ីនកាត់ដែកត្រូវបានដាក់ពង្រាយ រួមជាមួយសត្វឆ្កែជួយសង្គ្រោះផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង