Cct850x100 1
1800px x h300px kh

សន្តិសុខ និងអាជីវករ«ផ្សារកណ្តាល»ចំនួន១៦នាក់វិជ្ជមានកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ យ៉ាងហោចណាស់សន្តិសុខ និងអាជីវករលក់នៅ«ផ្សារកណ្តាល»ចំនួន១៦នាក់ ត្រូវបានក្រសួងសុខាភិបាល ធ្វើតេស្តរកឃើញ​វិជ្ជមានកូវីដ-១៩។នេះបើយោងតាមមន្ត្រីសន្តិសុខផ្សារកណ្តាលថ្លែងប្រាប់ក្រុមការងារស៊ីស៊ីថាមស៍ នៅថ្ងៃទី ១៣ កក្កដា ឆ្នាំ២០២១នេះ។

យោងតាមប្រភពដដែល ក្នុងចំណោមអ្នកមានវិជ្ជមានទាំង១៦នាក់នោះ គឺមានចំនួន៤នាក់ជាសន្តិសុខផ្សារ និងចំនួន១២នាក់ ជាអាជីវករ។អ្នកវិជ្ជមាន ត្រូវបានក្រុមគ្រូពេទ្បញ្ជូនទៅព្យាបាលតាមមណ្ឌល ហើយអាជីវករដែលជាប់ពាក់ព័ន្ធអោយទៅយកសំណាក់នៅវិទ្យាល័យបាក់ទូក និងយកសំណាក់នៅមណ្ឌលសុខភាពចតុមុខស្ថិតនៅខណ្ឌដូនពេញ។ហើយផ្សារកណ្តាលអាជ្ញាធរខណ្ឌបានចុះមកបិទនៅវេលាម៉ោង១៦រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។


Khcct banner

អត្ថបទទាក់ទង