Yearendyearend1140x150

ពលរដ្ឋខ្មែរវិលចូលកម្ពុជាវិញជាមធ្យមមានចន្លោះជិត៥០០នាក់ក្នុង១ថ្ងៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ពលរដ្ឋខ្មេរវិលចូលកម្ពុជា។រូបភាព៖អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរដែលធ្វើការងារនៅក្រៅប្រទេស នៅរយៈពេលចុងក្រោយនេះបាននាំគ្នាសម្រុកវិញចូលប្រទេសកម្ពុជាវិញជាបន្តបន្ទាប់ ហើយការវិលចូលនេះធ្វើឡើងតាមច្រកព្រំដែនជាប់ជាមួយប្រទេសថៃ និងព្រំដែននៃប្រទេសវៀតណាមដែលមានចន្លោះប្រហែលជិត៥០០នាក់ក្នុង១ថ្ងៃ។

យោងតាមរបាយការណ៍របស់នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានផ្តល់ជូនដល់ស៊ីស៊ីថាមស៍ នៅថ្ងៃទី ១២ កក្កដានេះ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែកក្កដា រហូតមកដល់បច្ចុប្បន្ន ពលរដ្ឋខ្មែរចូលមកវិញ តាមច្រកទ្វារជាប់ព្រំដែនថៃ និងព្រំដែនវៀតណាម ជាមធ្យមចន្លោះជិត៥០០នាក់។

បើតាមនាយឧត្តមសេនីយ៍ កែវ វណ្ណថន ក្នុងរយៈពេល១១ថ្ងៃនេះ អាជ្ញាធរថៃ បានបញ្ជូនពលរដ្មខែរឆ្លងដែនខុសច្បាប់ចំនួន​៦៨៦​នាក់​ និង បានឃាត់ខ្លួនពលរដ្ឋខ្មែរដែលឆ្លងដែនពីថៃចូលមកកម្ពុជាចំនួន៥នាក់ផងដែរ។កន្លងទៅឯកឧត្តមធ្លាប់បានបញ្ជាក់​ថា ​ភាគ​ច្រើនជាពលករខ្មែរនៅប្រទេសថៃ ហើយតាមការគត់សម្គាល់ការវិលត្រឡប់មកវិញនេះ គឺបន្ទាប់ពីមានការផ្ទុះជំងឺកូវីដ-១៩នៅប្រទេសថៃ។

គួរបញ្ជកា់ថា ចំនួនជនភៀសខ្លួនពីប្រទេសថៃមានការកើនឡើងជារៀងរាល់ថ្ងៃ ដែលនាំឲ្យមានការកើនឡើងនូវករណីនាំចូល។ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ មានចំនួន ៩១១នាក់ ដោយក្នុងនោះមានករណីឆ្លងនាំចូលពីបរទេស ៣១៩នាក់។

ក្នុងកិច្ចប្រជុំពិសេសកន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានណែនាំឱ្យអភិបាលខេត្តដែលជាប់ព្រំដែនត្រូវបង្កើនការប្រុងប្រយ័ត្នក្នុងការត្រួតពិនិត្យសុខភាពពលរដ្ឋស្របតាមស្តង់ដាររបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយការកើនឡើងនូវករណីនាំចូល និង ការរីករាលដាលដល់សហគមន៍។ ទន្ទឹមនឹងនេះ សម្តេចបានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ និង ពលករចំណាកស្រុកដែលវិលត្រឡប់មកកម្ពុជាវិញ ត្រូវចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង