Yearendyearend1140x150

អ្នកជំងឺកូវីដជាង១ពាន់នាក់នៅភ្នំពេញ ត្រូវបានដាក់ឱ្យព្យាបាលតាមផ្ទះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកជំងឺនៅសង្កាត់បឹងទំពុនទី១ត្រូវបានដាក់ឱ្យព្យាបាលនៅផ្ទះ (រូបភាព៖ បណ្តាញសង្គម)

ភ្នំពេញ៖ យ៉ាងហោចណាស់មានអ្នកជំងឺកូវីដ-១៩ចំនួនជាង១ពាន់នាក់នៅរាជធានីភ្នំពេញត្រូវបានក្រសួងសុខាភិបាលកម្ពុជា សម្រេចដាក់ឱ្យសម្រាកព្យាបាលនៅតាមផ្ទះ។ ការសម្រេចនេះ គឺដោយសារអ្នកជំងឺទាំងអស់នោះមានសភាពជំងឺស្រាល។ នេះបើយោងតាមរបាយការណ៍របស់សាលារាជធានីភ្នំពេញនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។

យោងតាមរបាយការណ៍ ក្នុងចំណោមអ្នកជំងឺ ១,០៣៣នាក់នោះ មាននៅក្នុងខណ្ឌសែនសុខចំនួន២២៦នាក់ ខណ្ឌមានជ័យ១៣២នាក់ ខណ្ឌពោធិ៍សែនជ័យ ១១៨ ខណ្ឌបឹងកេងកង៩៨ ខណ្ឌដង្កោ៨៩ ឬស្ស៊ីកែវ៦៥ ច្យារអំពៅ៥៨ណ ដូនពេញ៥៩ ចម្ការមន៥៣ ទូលគក៣៩ កំបូល៣៤ ជ្រោយចង្វារ ៣០ និង តិចជាងគេព្រែកព្នៅ។

គួរបញ្ជាក់ថា របាយការណ៍នេះ ត្រូវបានលើកឡើងក្នុង សន្និសីទសារព័ត៌មាន ស្ដីពីនិតិវិធី និងយន្តការព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង