Yearendyearend1140x150

គ្រូពេទ្យស្ម័គ្រចិត្តយុវជនមិត្តភាពកម្ពុជា-ចិនទទួលបានប័ណ្ណសរសើរចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ពិធីសំណោះសំណាល និងប្រគល់នូវប័ណ្ណសរសើរជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនមិត្តភាពកម្ពុជា-ចិន(ប្រភពរូប៖ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន)

ភ្នំពេញ៖ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ បានរៀបចំពិធីសំណោះសំណាល និងប្រគល់នូវប័ណ្ណសរសើរជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនមិត្តភាពកម្ពុជា-ចិនចំនួន ៧០រូប ក្នុងយុទ្ធនាការចាក់វ៉ាក់សាងកូវីដ-១៩ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវដី-១៩ នៅកម្ពុជា។

ក្នុងរយៈពេលជាង ២ខែ កន្លងមកនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនមិត្តភាពយុវជនកម្ពុជា-ចិន បានឈរជើងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងខណ្ឌសែនសុខ និងខណ្ឌជ្រោយចង្វារ សរុបប្រមាណ៣៣,៦០០នាក់ សម្រាប់ដូសទី១ និងដូសទី២ ក្នុងយុទ្ធនាការចាក់វ៉ាក់សាងកូវីដ-១៩ វគ្គទី២ និងទី៣។

លោក ហោ សរីវឌ្ឍន៍ សមាជិកគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងជាប្រធានមូលនិធិប្រឆាំងកូវីដ-១៩ បានធ្វើការកោតសរសើរ លើកទឹកចិត្ត និងវាយតម្លៃការងាររបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនមិត្តភាពកម្ពុជា-ចិន ក្នុងការទទួលបានភាពជោគជ័យក្នុងយុទ្ធនាការវគ្គទី២ និងទី៣ ព្រមទាំងពាំនាំនូវការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនតេជោ (TYDA) ចំពោះសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ។

លោក សុក ហ៊ុយ តំណាងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានលើកឡើងថា កិច្ចការរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនមិត្តភាពកម្ពុជា-ចិន គឺជាការកសាងបុណ្យកុសល ដែលបានចូលរួមចំណែកជួយសង្គ្រោះប្រជាពលរដ្ឋពីជំងឺកូវីដ-១៩។

លោក An Jia តំណាងសប្បុរសជនចិនបានលើកឡើងថា ទុក្ខលំបាករបស់ប្រទេសកម្ពុជាប្រៀបបាននឹងទុក្ខលំបាករបស់ប្រទេសចិន ហើយលោកនឹងខិតខំកៀរគរជំនួយពីខាងអ្នកវិនិយោគ និងសប្បុរសជនចិន បន្តជួយដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនមិត្តភាពកម្ពុជា-ចិន។

ទន្ទឹមគ្នានេះដែរ លោក អ៊ុ វុទ្ធទី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនកម្ពុជា-ចិន បានបន្តថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយើងខ្ញុំ ពិតជាមោទនភាពណាស់ដែលបានចូលរួមក្នុងបុព្វហេតុជាតិ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដោយមិនគិតថ្លៃ ជូនប្រជាពលរដ្ឋខ្មែរ និងបរទេសដែលកំពុងរស់នៅទឹកដីខ្មេរ ដែលជាយន្តការរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាការចួលរួមសម្រាលបន្ទុករបស់រាជារដ្ឋាភិបាលកម្ពុជាយើងផងដែរ។

លោកបន្តថា ប្រជាពលរដ្ឋខ្មែរ និងបរទេស ទាំងចាស់ទាំងក្មេង បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្ត និងក្តីសប្បាយរីករាយ។ ជាពិសេស សកម្មភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនកម្ពុជា-ចិន ក៏បានរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាពដែកថែប រវាងកម្ពុជាចិនផង-ដែរ៕

ប្រភពរូប៖ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន
ប្រភពរូប៖ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន
ប្រភពរូប៖ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង