Cct850x100 1
1800px x h300px kh

(មានរូបភាព)៖ តៃវ៉ាន់ឆ្លើយតបទៅកាន់ប្រទេសថៃចំពោះការផ្ទុះរោងចក្រគីមីមួយនៅបាំងកក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ Thai PBS World

ថៃ៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃច័ន្ទការិយាល័យសេដ្ឋកិច្ចនិងវប្បធម៌តៃប៉ិ បានថ្លែងអំណរគុណដល់អាជ្ញាធរថៃដែលបានធ្វើការដោយមិនចេះនឿយហត់ក្នុងការពន្លត់ភ្លើង ដែលបានផ្ទុះឡើងនៅឯរោងចក្រគីមី Ming Dih នៅសាមុតប្រាកានកាលពីថ្ងៃច័ន្ទ។នេះបើយោងតាមសារព័ត៌មាន The Nation Thailand។

អគ្គិភ័យដែលត្រូវបានបង្កឡើងដោយការផ្ទុះដ៏ធំមួយនៅម៉ោងប្រមាណ ២ និង ៥០ នាទីព្រឹកថ្ងៃច័ន្ទ បានសម្លាប់អ្នកពន្លត់អគ្គិភ័យអាយុ ១៩ ឆ្នាំម្នាក់និង ៦០ នាក់ផ្សេងទៀតរងរបួស។

សេចក្តីថ្លែងការណ៍បាននិយាយថា ការិយាល័យសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃអ្នកពន្លត់អគ្គិភ័យ ដែលបានទទួលមរណភាព ហើយសង្ឃឹមថាអ្នករងរបួសនឹងជាសះស្បើយឆាប់ៗនេះ។ បច្ចុប្បន្នកម្មករជាង ៦០ នាក់បានរងរបួសក្នុងនោះពីរនាក់ជាជនជាតិតៃវ៉ាន់។

ការិយាល័យបានបន្ថែមថា ខ្លួនបានបង្កើតក្រុមឆ្លើយតបបន្ទាន់ហើយកំពុងធ្វើការជាមួយភ្នាក់ងារថៃ ដើម្បីគ្រប់គ្រងសារធាតុគីមី ដែលនៅសេសសល់នៅក្នុងរោងចក្រ និងចាត់វិធានការដើម្បីគ្រប់គ្រងស្ថានការណ៍នៅតំបន់ក្បែរនោះ។

រោងចក្រនេះស្ថិតនៅ Soi Kingkaew 21 នៅក្នុងស្រុក Bang Phli's Samut Prakan ជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងថៃ-តៃវ៉ាន់ និងផលិតស្នោ ប្លាស្ទិច និងគ្រាប់។ ទីប្រជុំជនត្រូវបានបិទសម្រាប់អ្នកខាងក្រៅ ដើម្បីការពារការខូចខាតបន្ថែមទៀត ហើយការិយាល័យបាននិយាយថាខ្លួនបានទាក់ទងម្ចាស់តៃវ៉ាន់រួចហើយ ដើម្បីទទួលខុសត្រូវចំពោះការខូចខាត។

នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយបានរាយការណ៍ថា យ៉ាងហោចណាស់មានផ្ទះចំនួន ៧០ ខ្នង និងយានយន្ត ១៥ គ្រឿងបានរងការខូចខាតនៅក្នុងការផ្ទុះនេះ។ អ្នកស្រុកដែលស្ថិតនៅក្នុងចម្ងាយ ៥ គីឡូម៉ែត្រនៃរោងចក្រត្រូវបានបញ្ជាឱ្យជម្លៀសនិងស្នាក់នៅឆ្ងាយរហូតដល់នាយកដ្ឋានត្រួតពិនិត្យការបំពុលនៅតំបន់នោះនិងបញ្ជាក់ពីសុវត្ថិភាពរួចរាល់៕

ប្រភពរូប៖ Thai PBS World
ប្រភពរូប៖ Thai PBS World
ប្រភពរូប៖ The Nation Thailand
ប្រភពរូប៖ The Nation Thailand
ប្រភពរូប៖ The Nation Thailand
ប្រភពរូប៖ The Nation Thailand
ប្រភពរូប៖ The Nation Thailand


Khcct banner

អត្ថបទទាក់ទង