Yearendyearend1140x150

ស៊ុយអែតស្នើកម្ពុជាបើក«ស្ថានកុងស៊ុលកិត្តិយស»ក្រោយផ្ទេរស្ថានទូតទៅថៃ

នយោបាយ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ប្រទេសស៊ុតអែត បានដាក់លិខិតស្នើសុំមករាជរដ្ឋាភិបាលកម្ពុជា ដើម្បីបើកកុងស៊ុលកិត្តិយសនៅកម្ពុជា ក្នុងគោលបំណងថែរក្សា និងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្តល់សេវាកុងស៊ុលដល់ប្រជាជនរបស់ខ្លួនដែលកំពុងស្ថិតនៅប្រទេសដែលស្ថានកុងស៊ុលតាំងនៅ។ ការស្នើនេះ គឺបន្ទាប់ពីប្រទេសនេះបានបិទស្ថានទូតនៅកម្ពុជា។

ឯកឧត្តម កុយ គួង អ្នកនំាពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី០៥ ខែកក្កដានេះ រដ្ឋាភិបាលប្រទេសស៊ុតអែត បានស្នើបើកស្ថានកុងស៊ុលកិត្តិយស មកក្រសួងការបរទេសកម្ពុជា ជាលាយល័ក្ខអក្សររួចហើយកាលពីខែមិថុនា ២០២១នេះ។ប៉ុន្តែខាងភាគីកម្ពុជាមិនទាន់ឆ្លើយតបនៅឡើយទេ។

បើតាមឯកឧត្តម កុយ គួង ជាគោលការណ៍ កម្ពុជាគាំទ្រសំណើររបស់ស៊ុយអែត ក្នុងការបង្កើតស្ថានកុងស៊ុលកិត្តិយសនៅកម្ពុជា។សម្រាប់ឯកឧត្តមស្ថានកុងស៊ុលកិត្តិយស មានតួនាទីថែរក្សា និងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្តល់សេវាកុងស៊ុលដល់ប្រជាជនរបស់ខ្លួនដែលកំពុងស្ថិតនៅប្រទេសដែលស្ថានកុងស៊ុលតាំងនៅ។

ក្នុងជំនួបជាមួយ ឯកឧត្តម Bjorn Haggmark ឯកអគ្គរាជទូតស៊ុយអែតប្រចាំនៅកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស បានគាំទ្រដល់កិច្ចសហប្រតិបត្តិការនៃការអភិវឌ្ឍរបស់ស៊ុតអែតនៅកម្ពុជា ក៏ដូចជាសំណើររបស់ស៊ុយអែតក្នុងការបង្កើតស្ថានកុងស៊ុលកិត្តិយសនៅកម្ពុជា។

គួរបញ្ជាក់ថា ការស្នើសុំបើក«ស្ថានកុងស៊ុលកិត្តិយស»ពេលនេះ ធ្វើឡើងក្រោយពីរដ្ឋាភិបាលស៊ុយអែត បានសម្រេចបិទស្ថានទូតស៊ុតអែតប្រចាំរាជធានីភ្នំពេញ ប្តូរទៅទីក្រុងបាងកក ប្រទេសថៃ ហើយសកម្មភាពនៃក្រសួងការបរទេសស៊ុយអែត នឹងត្រូវផ្ទេរមកស្ថានទូតនៅទីក្រុងបាងកកផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង