Cct850x100 1
1800px x h300px kh

ហោចណាស់មនុស្ស២០នាក់បានរងរបួសនៅក្នុងការផ្ទុះនៅរោងចក្រគីមីមួយក្នុងប្រទេសថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ Ommcom News


ថៃ៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ, មានការផ្ទុះមួយបានកើតឡើងនៅឯរោងចក្រគីមីមួយក្នុងខេត្តSamut Prakan នៅភាគខាងកើតនៃទីក្រុងបាងកកប្រទេសថៃនៅព្រឹកថ្ងៃទី ៥ ដែលបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២០ នាក់បានរងរបួស។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃបានឲ្យដឹងថានៅម៉ោងប្រមាណ ៣ រសៀលថ្ងៃទី ៥ មានការផ្ទុះមួយបានកើតឡើង នៅរោងចក្រគីមីរបស់តៃវ៉ាន់មួយដែលផលិតស្នោនិងផ្លាស្ទិច បណ្តាលឱ្យរងរបួសយ៉ាងហោចណាស់ ២០ នាក់ដល់កម្មកររោងចក្រនិងអ្នករស់នៅក្បែរនោះ។

បន្ទាប់ពីការផ្ទៀងផ្ទាត់ដោយស្ថានទូតចិនប្រចាំនៅប្រទេសថៃ និងប៉ូលីសក្នុងតំបន់យ៉ាងហោចណាស់មានជនជាតិចិនតៃវ៉ាន់ម្នាក់ក្នុងចំណោមអ្នករងរបួសនៅក្នុងការផ្ទុះនេះ។

គេយល់ថាការផ្គត់ផ្គង់សារធាតុគីមីត្រូវបានរក្សាទុកនៅក្នុងឃ្លាំងនៃរោងចក្រ។ ការផ្ទុះដ៏ធំនេះបានបង្កជាអគ្គិភ័យនិងបង្កការខូចខាតដល់រោងចក្រនិងផ្ទះប្រជាពលរដ្ឋដែលនៅជុំវិញ។ បន្ទាប់មករដ្ឋាភិបាលក្នុងតំបន់បានជម្លៀសប្រជាជនចេញពីកន្លែងផ្ទុះចម្ងាយ ៥ គីឡូម៉ែត្រ។

បច្ចុប្បន្នអគ្គិភ័យត្រូវបានគ្រប់គ្រងជាមូលដ្ឋានហើយមន្ទីរពាក់ព័ន្ធកំពុងស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ៕

Khcct banner

អត្ថបទទាក់ទង