Cct850x100 1
1800px x h300px kh

លោកឧកញ៉ា ជា សឿន បរិច្ចាគ៥០០ដុល្លារជួយកុមារកំព្រានៅមណ្ឌលមែកឈើ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកឧកញ៉ា ជា សឿន អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរចិន 

ភ្នំពេញ៖លោកឧកញ៉ា ជា សឿន អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរចិន តាមរយៈក្រុមការងារនៃសារព័ត៌មានស៊ីស៊ីថាមស៍បានបរិច្ចាគថវិកាចំនួន៥០០ដុល្លារជួយដល់កុមារកំព្រានៅក្នុងមណ្ឌលមែកឈើចំនួនជាង៨០នាក់ដែលកំពុងជួបការលំបាក ដោយសារប្រធានមណ្ឌលឆ្លងកូវីដ-១៩គ្មានអ្នកស្វែងរកជំនួយ។

ក្រុមអ្នកសារព័ត៌មានស៊ីស៊ីថាមស៍ កាលពីថ្ងៃទី ៣០ មិថុនា បានចុះទៅកាន់មណ្ឌលផ្ទាល់ដោយបាននាំយកថវិកា និងថ្នាំវីតាមីន ជំនួយក្មេងយកទៅប្រគល់ជូននាយករងមជ្ឈមណ្ឌលកុមារកំព្រាលោកស្រី វ៉ាន់ ណាវី។ការចុះទៅពេលនេះក៏បានការអញ្ជើញចូលរួមពីអភិបាលខណ្ឌកំបូលផងដែរ។

លោកស្រី វ៉ាន់ ណាវី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧកញ៉ា ជា សឿន អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរចិន។សម្រាប់លោកស្រី បានបញ្ជាក់ថា មណ្ឌលកុមារកំព្រាបានកំពុងជួបការលំបាកដោយសារប្រធានមណ្ឌលឆ្លងកូវីដ-១៩ ហើយត្រូវសង្គ្រោះបន្ទាន់ ដូច្នេះធ្វើឱ្យកុមារកំព្រានៅក្នុងមណ្ឌលព្រួយបារម្ភ។តែយ៉ាងណាចាប់តាំងពីចុងខែមិថុនា មណ្ឌលកុមារកំព្រា ទទួលបានជំនួយជាបន្តបន្ទាប់ពីសប្បុរសជនមានជា អង្ករ និង ចំណីអាហារជាដើម៕

ក្រុមការងារសារព័ត៌មានស៊ីស៊ីថាមស៍នាំយកថវិកាជូនដល់អនុប្រធានមណ្ឌលមែកឈើ កាលពីថ្ងៃទី ៣០ មិថុនា។



ពាក្យទាក់ទង: កុមារកំព្រា
Khcct banner

អត្ថបទទាក់ទង