Cct850x100 1
1800px x h300px kh

សម្តេច ហ៊ុន សែន អនុញ្ញាតឱ្យម្ចាស់តោយក«តោ»ទៅចិញ្ចឹមនៅផ្ទះវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន 

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី០៤ កក្កដានេះ បានសម្រេចអនុញ្ញាតឱ្យម្ចាស់តោ យកតោទៅចិញ្ចឹមជាលក្ខណៈឯកជននៅផ្ទះ វិញ។ ការសម្រេចនេះ ក្រោយពីសម្តេចក្តាប់បានរឿងសត្វតោនេះជាប់។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច។

សម្តេច ហ៊ុន សែន បានថ្លែងថា "ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មនិងបានឯកភាពគ្នាថាអនុញ្ញាតឱ្យ​ម្ចាស់យកទៅចិញ្ចឹមវិញក្នុងលក្ខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវដើម្បីធានាសុវត្តិភាពទាំងមនុស្សក្នុងផ្ទះនិងអ្នករស់នៅជិតខាង។"

ជាមួយគ្នានេះ សម្តេចសូមអរគុណបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលបានផ្តល់យោបល់និងអាណិតដល់សត្វតោ៕

Khcct banner

អត្ថបទទាក់ទង