Yearendyearend1140x150
Img 0571

តំណាងWHOបារម្ភខ្លាំងចំពោះកូវីដបំប្លែងខ្លួនថ្មី«Delta»នៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកស្រី លី អាយឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា។

ភ្នំពេញ៖ លោកស្រី លី អាយឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ បានមានប្រសាសន៍ថា ស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជានៅតែបង្កឱ្យមានការព្រួយបារម្ភបន្ថែមទៀត ដោយសារតែវត្តមានវីរុសបំប្លែងថ្មី«Delta» មានល្បឿននៃការឆ្លងលឿន ហើយចំនួនអ្នកឆ្លងថ្មីនៃជំងឺកូវីដ-១៩នៅកម្ពុជាមានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។

លោកស្រី លី អាយឡែន បានលើកឡើងថាវីរុសបំប្លែងថ្មី«Delta»នេះ មានលទ្ធភាពនៃការចម្លងលឿន និងអត្រាការឆ្លងនៃជំងឺកូវីដ-១៩នៅកម្ពុជាក៏មានការកើនឡើង ដែលជាក្តីព្រួយបារម្ភខ្លាំងចំពោះស្ថានភាពក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ខណៈប្រជាពលរដ្ឋមួយចំនួនចាប់ ផ្ដើមធ្វេសប្រហែសជាថ្មី ក្នុងការអនុវត្តវិធានការការពារខ្លួនឱ្យបានខ្ជាប់ខ្ជួន ។

លោកស្រីបានបន្តថា ទោះបីជាពេលនេះ កម្ពុជាមានកំណើននៃការពាក់ម៉ាស់ ការលាងសម្អាតដៃ និងការទទួលបានវ៉ាក់សាំងការពារយ៉ាងណាក្ដី តែការជួបជុំប្រមូលផ្ដុំពុំទាន់អនុវត្តបានល្អប្រសើរនោះទេ ដូច្នេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែបន្តការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយអនុវត្តវិធានការ ៣ការពារនិង៣កុំ ឱ្យបានខ្ជាប់ខ្ជួនជាដាច់ខាត តាមការណែនាំរបស់រដ្ឋាភិបាលដែលបានដាក់ចេញ។

ជាមួយគ្នានេះ លោកស្រី លី អាយឡែន បានអំពាវនាវឱ្យខាងក្រសួងសុខាភិបាលបន្តនិងពង្រឹងកិច្ចការងារនេះបន្ថែមទៀត ព្រោះថាកូវីដ-១៩បំប្លែងខ្លួនថ្មី«Delta»នេះមានលទ្ធភាពនៃការចម្លងលឿន ដែលជាការព្រួយបារម្ភនិងពិបាកក្នុងការគ្រប់គ្រងស្ថានភាព។ ទន្ទឹមនេះលោកស្រីបានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ដោយអនុវត្តវិធានការ ៣ការពារនិង៣កុំ ឱ្យបានខ្ជាប់ខ្ជួនជាដាច់ខាត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង