Yearendyearend1140x150
Img 0571

មនុស្សជាង១០០០នាក់ត្រូវបានជម្លៀសចេញបន្ទាប់ពីផ្ទុះចំហាយតូចៗជាបន្តបន្ទាប់ពីភ្នំភ្លើងមួយនៅហ្វីលីពីន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ TRT World

ហ្វីលីពីន៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ, វិទ្យាស្ថានស្រាវជ្រាវភ្នំភ្លើងនិងការរញ្ជួយដីនៃប្រទេសហ្វីលីពីនបាននិយាយនៅថ្ងៃទី ២ ថា ភ្នំភ្លើងTaal ដែលស្ថិតនៅចម្ងាយប្រមាណ ៦០ គីឡូម៉ែត្រនៅខាងត្បូងរដ្ឋធានីម៉ានីល បានផ្ទុះចំហាយតូចៗជាបន្តបន្ទាប់នាពេលថ្មីៗនេះ បង្កឱ្យមានអ្នកស្រុកប្រមាណ ១៤០០ នាក់នៅតំបន់ជុំវិញនោះត្រូវបានជម្លៀសចេញ។

ភ្នំភ្លើងTaal បានបង្កជាចំហាយខ្មៅប្រហែលមួយគីឡូម៉ែត្រនៅរសៀលថ្ងៃទី ១ ខណៈវិទ្យាស្ថានស្រាវជ្រាវភ្នំភ្លើងនិងការរញ្ជួយដី បានបង្កើនកម្រិតប្រកាសអាសន្ននៃការផ្ទុះភ្នំភ្លើងTaal ដល់កម្រិត ៣ នៅថ្ងៃតែមួយ ដែលមានន័យថាភ្នំភ្លើង«អាចនឹងផ្ទុះឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ឬប៉ុន្មានថ្ងៃទៀត»។

អ្នកនាំពាក្យការិយាល័យប្រធានាធិបតីហ្វីលីពីនលោក Harry Locke បាននិយាយថា យោធានិងប៉ូលីសកំពុងជួយក្នុងការជម្លៀសប្រជាជននៅតំបន់ ដែលមានហានិភ័យខ្ពស់ជុំវិញភ្នំភ្លើងនេះ ហើយសង្ឃឹមថាប្រជាជននៅក្បែរនោះនឹងមានការប្រុងប្រយ័ត្នខ្ពស់ដូចជា ការចាត់វិធានការបង្ការ និងសហការជាមួយក្រុមការងារជម្លៀសរបស់រដ្ឋាភិបាល។

អ្នកនាំពាក្យគណៈកម្មាធិការកាត់បន្ថយនិងគ្រប់គ្រងគ្រោះមហន្តរាយជាតិហ្វីលីពីនលោក Mark Tambar បាននិយាយថា ការជម្លៀសបានចាប់ផ្តើមនៅថ្ងៃទី ១ ហើយមនុស្សប្រហែល ១៤០០ នាក់ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។

ភ្នំភ្លើងTaal មានទីតាំងស្ថិតនៅក្នុងខេត្ត Batangas កោះ Luzon វាជាភ្នំភ្លើងសកម្មបំផុតក្នុងចំណោមភ្នំភ្លើងសកម្មជាង ២០ ដែលគេស្គាល់នៅប្រទេសហ្វីលីពីន។ នៅខែមករាឆ្នាំ ២០២០ ភ្នំភ្លើងTaal បានបំផ្លាញអាយុជីវិតមនុស្សរាប់សែននាក់នៅតាមខេត្តជុំវិញជាច្រើន និងធ្វើឱ្យខាតបង់សេដ្ឋកិច្ចរាប់រយលានដុល្លារ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង