Yearendyearend1140x150

សម្តេចហ៊ុន សែន៖ក្រោមការដឹកនាំគណបក្សកុម្មុយនីស្តចិន ប្រទេសចិនមានវឌ្ឍនភាពនិងវិបុលភាពដ៏ធំធេង

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សកុម្មុយនីស្តចិន សាធារណរដ្ឋប្រជាមានិតចិនសម្រេចបាននូវការឯកភាព ភាពសុខដុមរមនា និង វិបុលភាព។ ក្នុងរយៈពេល១០០ឆ្នាំមកនេះ គណបក្សកុម្មុយនីស្តចិនបានប្រឈមមុខ និងជំនះលើឧបសគ្គជាច្រើន ហើយទីបំផុតបាននាំមកនូវវឌ្ឍនភាព និងវិបុលភាពដ៏ធំធេង ដោយបានផ្លាស់ប្តូរប្រវត្តិសាស្រ្តរបស់ប្រទេស និងជោគវាសនារបស់ប្រជាជនខ្លួន។

ក្នុងសារលិខិតអបអរសាទរនៃការប្រារព្ធខួបលើកទី១០០ឆ្នាំនៃការបង្កើតគណបក្សកុម្មុយនីស្តចិន សម្តេច ហ៊ុន សែន បាន សម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះឯកឧត្តម Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងប្រជាជនចិន ក្នុងឱកាសដ៏មហោឡារិក និងសប្បាយរីករាយនៃការប្រារព្ធខួបនៃការបង្កើតគណបក្សកុម្មុយនីស្តចិន។

ជាមួយគ្នានោះ សម្តេច ហ៊ុន សែន បានធ្វើការវាយតម្លៃខ្ពស់ចំពោះគោលនយោបាយរបស់គណបក្សកុម្មុយនីស្តចិន ដែលចាត់ទុកប្រជាជនជាស្នូលក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តនយោបាយ និងគំនិតផ្តួចផ្តើមនានា។ គណបក្សបានខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដោយសម្រេចបាននូវការលុបបំបាត់ភាពក្រីក្រ និងកសាងសង្គមរីកចម្រើនមធ្យមលើគ្រប់វិស័យ។ បច្ចុប្បន្នគណបក្សកុម្មុយនីស្តចិនបាន និងកំពុងប្តេជ្ញាចិត្ត និងខិតខំកសាងសង្គមនិយមដែលមានចរិតលក្ខណៈចិនសម្រាប់យុគសម័យថ្មី។

ឆ្លៀតក្នុងឱកាសនោះ សម្តេច ហ៊ុន សែន បានកោតសរសើរគណបក្សកុម្មុយនីស្តចិន ចំពោះការប្តេជ្ញាចិត្តយ៉ាងមោះមុត និងការខិតខំប្រឹងប្រែងរអស់រយៈពេលមួយរយឆ្នាំកន្លងមកនេះ។ គណបក្សកុម្មុយនីស្តចិនបានប្រឈមមុខ និងជំនះលើឧបសគ្គជាច្រើន ហើយទីបំផុតបាននាំមកនូវវឌ្ឍនភាព និងវិបុលភាពដ៏ធំធេង ដោយបានផ្លាស់ប្តូរប្រវត្តិសាស្រ្តរបស់ប្រទេស និងជោគវាសនារបស់ប្រជាជនខ្លួន។

បន្ថែមនេះ ប្រទេសចិន បានក្លាយជាប្រទេសមានសេដ្ឋកិច្ចលំដាប់ទី២ នៅលើពិភពលោក និងជាប្រទេសកំពុងអភិវឌ្ឍន៍ដំបូងគេបង្អស់ ដែលសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ(អ.ស.ប)ស្តីពីការ លុបបំបាត់ភាពក្រីក្រ មុនកាលកំណត់របស់ អ.ស.ប នៅឆ្នាំ២០៣០។ លើសពីនេះទៅទៀត ប្រទេសចិនសម្រេចបានសមិទ្ធិផលផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាគួរឱ្យកោតស្ញប់ស្ញែង ដែលបានចូលរួមចំណែកយ៉ាង សំខាន់ដល់សន្តិភាព ការអភិវឌ្ឍន៍ និងវិបុលភាពពិភពលោក។

សម្តេច ហ៊ុន សែន មានជំនឿយ៉ាងមុតមាំចំពោះជោគជ័យដ៏ធំធេងរបស់គណបក្សកុម្មុយនីស្តចិន ក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅមានលក្ខណៈជាប្រព័ន្ធទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ដែលបានលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ និងបានផ្តល់ទិសដៅច្បាស់លាស់ដល់គោលនយោបាយថ្មីសម្រាប់ការអភិវឌ្ឍជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង