Yearendyearend1140x150

ក្រសួងសុខាភិបាល៖កូវីដនៅកម្ពុជាឈានដល់«បន្ទាត់ក្រហម»ខណៈឆ្លងថ្មីជាង១ពាន់នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន  អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានប្រកាសអំពីស្ថានភាពនៃការឆ្លងកូវីដនៅកម្ពុជាបច្ចុប្បន្ន បានឈានចូលដល់បន្ទាត់ក្រហម នៃការឆ្លងរីករាលដាលក្នុងសហគមន៍។ការប្រកាសនេះ ធ្វើឡើង ខណៈដែលចំនួនអ្នកឆ្លងថ្មីកើនឡើងដល់១១៣០នាក់ទៀត និង មាន២៧នាក់បានស្លាប់ ដែលជាកំណត់ត្រាឆ្លងថ្មី និងស្លាប់ខ្ពស់បំផុតនៅកម្ពុជា។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ស្ថានភាពនៅប្រទេសកម្ពុជាបច្ចុប្បន្នបានឈានដល់បន្ទាត់ក្រហមហើយ ហើយកំពុងតែឈានហួសបន្ទាត់ក្រហមហើយ។ សម្រាប់លោកជំទាវវេជ្ជបណ្ឌិត ប្រសិនបើការឆ្លងរីករាលដាលនេះដល់ហួសបន្ទាត់ក្រហម មានន័យការឆ្លងកូវីដក្នុងសហគមន៍ទ្រង់ទ្រាយធំ ហើយមន្ទីរពេទ្យនៅតាមតំបន់មិនអាចទ្រាំទ្របាននោះទេ។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នេះ បានចេញប្រកាសការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ១១៣០នាក់ អ្នកជាសះស្បើយចំនួន ៦៧០នាក់ ហើយករណីស្លាប់ ២៧នាក់។ចំនួននេះ ជាកំណត់ត្រាឆ្លងថ្មី និងស្លាប់ខ្ពស់បំផុតដែលប្រទេសកម្ពុជាមិនធ្លាប់មាននាពេលកន្លងមក៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង