Cct850x100 1
1800px x h300px kh

BREAKING៖កម្ពុជារកឃើញអ្នកឆ្លងកូវីដថ្មី៧៤៥នាក់,ជាសះស្បើយ៦៧០នាក់និងស្លាប់១៤នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ មានចំនួន ៧៤៥នាក់ (ករណីឆ្លងនាំចូលពីបរទេស៦២ នាក់ និង ៦៨៣នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ») និងអ្នកជាសះស្បើយចំនួន៦៧០នាក់ ហើយករណីស្លាប់ ១៤នាក់។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៤៦,៨១០នាក់ ជាសះស្បើយសរុបចំនួន ៤១,៤៣៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសរុបចំនួន ៤,៨៤៨នាក់ ហើយករណីស្លាប់សរុប ៥២៣នាក់៕


Khcct banner

អត្ថបទទាក់ទង