Cct850x100 1
1800px x h300px kh

«ផ្សារសួង»នៅខេត្តត្បូងឃ្មុំត្រូវបានអាជ្ញាធរសម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
«ផ្សារសួង»នៅខេត្តត្បូងឃ្មុំត្រូវបានអាជ្ញាធរសម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ន រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ និងមានសេចក្តីសម្រេចថ្មីមកជំនួស។ (រូបភាពពីហ្វេសប៊ុក Naron Chea) 

ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នាល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នេះ បានចេញសេចក្តីសម្រេចស្ដីពី«ការបិទការចេញចូលជាបណ្តោះអាសន្ន នៅទីតាំងក្នុង និងក្រៅបរិវេណផ្សារសួង ស្ថិតនៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ» រយៈពេល ១៤ថ្ងៃ បន្ទាប់ពីមានអាជីវករក្នុងផ្សារសួងមួយចំនួន មានវិជ្ជមានកូវីដ-១៩ និងបានពាក់ព័ន្ធជាមួយបងប្អូនអាជីវករផ្សេងទៀត។

ប្រការ១. នៃសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា នៅទីតាំងក្នុង និងក្រៅផ្សារសួង ស្ថិតនៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ត្រូវបានបិទការចេញ-ចូលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំង កូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ និងមានសេចក្តីសម្រេចថ្មីមកជំនួស។ 

អាស្រ័យហេតុនេះ រដ្ឋបាលខេត្ត សំណូមពរដល់បងប្អូនអាជីវករក្នុងផ្សារសួង ប្រជាពលរដ្ឋក្រុងសួង និងអ្នកពាក់ព័ន្ធផ្សេងទៀត ទាំងប៉ះពាល់ដោយផ្ទាល់ និងប្រយោល មេត្តារួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីពិនិត្យសំណាក និងធ្វើចត្តាឡីស័ក ជៀសវាងការបន្តដើរប្រាស្រ័យទាក់ទងជាមួយបុគ្គលដទៃទៀត នាំឲ្យកើតមានហានិភ័យខ្ពស់ក្នុងផ្សារសួង ក៏ដូចភូមិសង្កាត់ជាបន្តបន្ទាប់។ 

ជាមួយគ្នានេះ រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅតែបន្តចូលរួម ហើយអនុវត្តឱ្យបានម៉ឺងមាត់នូវវិធានការរបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំនានា របស់ក្រសួងសុខាភិបាល ពិសេសការអនុវត្តវិធានការ «ការពារ ៣កុំ» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ នេះ ក្នុងក្រុមគ្រួសារ និងសហគមន៍របស់យើងជៀសផុតពីជំងឺដ៏កាចសាហាវនេះ៕

រូបភាពពីហ្វេសប៊ុក​ Danoch Ry
«ការបិទការចេញចូលជាបណ្តោះអាសន្ន នៅទីតាំងក្នុង និងក្រៅបរិវេណផ្សារសួង»(រូបភាពពីហ្វេសប៊ុក Naron Chea)
«ការបិទការចេញចូលជាបណ្តោះអាសន្ន នៅទីតាំងក្នុង និងក្រៅបរិវេណផ្សារសួង»(រូបភាពពីហ្វេសប៊ុក Naron Chea)
«ការបិទការចេញចូលជាបណ្តោះអាសន្ន នៅទីតាំងក្នុង និងក្រៅបរិវេណផ្សារសួង»(រូបភាពពីហ្វេសប៊ុក Danoch Ry) 
ក្រុងសួង បន្ទាប់ពីបិទការចេញចូល (រូបភាពពីហ្វេសប៊ុក​ Danoch Ry)


Khcct banner

អត្ថបទទាក់ទង