Yearendyearend1140x150

ខេត្ត Bac Giang រៀតណាមនាំចេញ«ផ្លែគូលេន»ចូលកម្ពុជាជាលើកដំបូងក្នុងមួយថ្ងៃជាង១០ឡានកុងតឺន័រ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

វៀតណាម៖ ស្រុក Luc Ngan ខេត្ត Bac Giang នៃប្រទេសវៀតណាម បានចាប់ផ្តើមនាំចេញ​«ផ្លែគូលេន»​ចូលកម្ពុជាជាលើកដំបូងដោយក្នុង១ថ្ងៃមានឡានកុងតឺន័រជាង ១០គ្រឿង គិតជាមធ្យម ត្រូវបានដឹកផ្លែគូលេនមកលក់លើទីផ្សារកម្ពុជាក្នុងមួយថ្ងៃៗ ដោយទទួលបានទិន្នផលជិត ១៥០តោន។ នេះយោងតាមស្ថានទូតវៀតណាម។

ស្ថានទូតវៀតណាម បានគូសបញ្ជាក់ថា មន្ទីរសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ នៃស្រុក Luc Ngan ខេត្ត Bac Giang បានឲ្យដឹងថា ស្រុក Luc Ngan ខេត្ត Bac Giang ទាំងមូលនៅក្នុងតំបន់ មានកន្លែងប្រមូលទិញផ្លែគូលេន ចំនួនជិត ១៤០កន្លែង ដែលទទួលបានទិន្នផលនៃការប្រើប្រាស់ផ្លែគូលេន សម្រេចបានជាង ២.១ពាន់តោនក្នុងមួយថ្ងៃ។ ទន្ទឹមនឹងនេះ នៅទីនោះមានកន្លែងប្រមូលទិញ និងវេចខ្ចប់ផ្លែគូលេនជិត ១០កន្លែង សម្រាប់នាំចេញទៅកាន់ទីផ្សារកម្ពុជា។ ជាមធ្យម មួយថ្ងៃៗ ស្រុកទាំងមូលនេះមានឡានកុងតឺន័រជាង ១០គ្រឿងបានដឹកផ្លែគូលែនទៅលក់លើទីផ្សារនេះ ដោយទទួលបានទិន្នផលជិត ១៥០តោន។

គួររំលឹកថា នេះគឺជា ឆ្នាំដំបូងបង្អស់ដែលផ្លែគូលេនត្រូវបាននាំចេញទៅប្រទេសកម្ពុជា ជាមួយនឹងទិន្នផលដ៏ច្រើនចាប់ពីដើមរដូវតែម្តង។ ផ្លែគូលេននៃខេត្ត Bac Giang ត្រូវបានគាំពារម៉ាកយីហោនៅប្រទេសជាច្រើនហើយ ដូចជា ចិន ឡាវ កម្ពុជា កូរ៉េខាងត្បូង សឹង្ហបូរី អូស្ត្រាលី ជប៉ុន ហើយក៏ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសជាច្រើននៅលើពិភពលោកផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង