Yearendyearend1140x150

កម្ពុជាប្រកាស«ផ្អាកការផ្តល់ទិដ្ឋាការ»ដល់អ្នកទេសចរបរទេសរយៈពេល១ខែ

សង្គម
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានប្រកាសដាក់ចេញនូវវិធានការរឹតបន្តឹងការធ្វើដំណើររបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងវីរុសកូវីដ ១៩។ក្នុងសេចក្តីជូនដំណឹងក្រសួងបានប្រកាសផ្អាកការផ្តល់ទិដ្ឋាការដល់អ្នកទេសចរបរទេសរយៈពេល១ខែ ចាប់ ពី ថ្ងៃ ទី ៣០ មីនា ម៉ោង ២៣:៥៩នាទី។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសមួយ ស្របតាមវិធានការរបស់រដ្ឋាភិបាល ដោយក្រសួងបានផ្អាកជាបណ្តោះអាសន្ននៅការធ្វើដំណើររបស់ជនជាតិបរទេសមកកាន់កម្ពុជា ដោយផ្អែកបន្ថែមទៅលើវិធានការរបស់ក្រសួងសុខាភិបាល ហើយការរឹតបណ្តឹងនេះផងដែរ និងចាប់អនុវត្តពីថ្ងៃ៣០ មីនា ២០២០នេះតទៅ។

ក្នុងនោះផងដែរក្រសួង ក៏បានផ្អាករាល់ការលើកលែង និងការផ្តល់ទិដ្ឋាការទាំងអស់ ចំពោះជនបរទេសដែលធ្វើដំណើរមកដល់កម្ពុជារយៈមួយខែ ហើយបើមានជនបរទេសណាមានបំណងចង់ចូលមកកម្ពុជាដាច់ខាតត្រូវមានបែបបទគ្រប់គ្រាន់ លិខិតបញ្ជាក់សុខភាពផ្សេងៗពីក្រសួងសុខាភិបាលនៃប្រទេសខ្លួន រួមទាំងធានារ៉ាប់ចំនួន៥ម៉ឺនដុល្លារផងដែរអំឡុងពេលដែលមកស្នាក់នៅប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា សម្រាប់ជនបរទេសដែលមានបែបបទគ្រប់គ្រាន់អាចចូលមកកាន់កម្ពុជាហើយនោះ ដាច់ខាតគឺត្រូវដាក់អោយនៅដោយឡែករយៈពេល១៤ថ្ងៃ ស្របតាមវិធានការ ចត្តាឡីស័ក នានាដែលបានកំណត់ដោយក្រសួងសុខាភិបាល ដើម្បីធ្វើការតាមដាននៅជំងឺឆ្លងកូវីដ១៩៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ទិដ្ឋាការ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង