Cct850x100 1
1800px x h300px kh

ឯកឧត្តម ប្រាជ្ញ ចន្ទ ជាប់ជាប្រធានគ.ជ.ប

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម ប្រាជ្ញ ចន្ទ កំពុងឈរនៅចំពោះមុខសមាជិករដ្ឋសភា។

ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ អតីតប្រធានគណៈកម្មការទី១ នៃរដ្ឋសភា នៅថ្ងៃទី ២៤ មិថុនានេះ ត្រូវបានសមាជិករដ្ឋសភា បានជាប់ឆ្នោតជាប្រធានគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសតំណែងលោក ស៊ិក ប៊ុនហុក ដែលបានប្រកាសលាលែងពីតំណែងដោយសារសុខភាព។

នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ដឹកនាំដោយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដោយមានសមាជិកសភាចូលរួមចំនួន៨២រូប បានបោះឆ្នោតឯកឧត្តម ប្រាជ្ញ ចន្ទ អតីតប្រធានគណៈកម្មការទី១ នៃរដ្ឋសភាធ្វើជាប្រធានគ.ជ.បថ្មី

លោក ប្រាជ្ញ ចន្ទ គឺជាបេក្ខជនមួយរូប ក្នុងចំណោម២រូប ដែលបានដាក់ពាក្យស្នើសុំធ្វើប្រធានគ.ជ.ប ទៅកាន់រដ្ឋសភា ហើយដែលត្រូវបានជ្រើសរើសដោយគណបក្សដឹកនាំរាជរដ្ឋាភិបាល គឺគណបក្សប្រជាជនកម្ពុជា ទៅតាម «ច្បាប់ ស្ដីពី ការរៀបចំ និងការ ប្រព្រឹត្ត ទៅ នៃគណៈកម្មាធិការជាតិ រៀប ចំការ បោះឆ្នោត»។


Khcct banner

អត្ថបទទាក់ទង