ចិន៖ មជ្ឈមណ្ឌលស្រាវជ្រាវនិងបណ្តុះបណ្តាលអវកាសយានិកចិននៅទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទបានចេញផ្សាយវីដេអូឃ្លីបមួយ ដែលបង្ហាញពីអវកាសយានិកចិនទទួលការបណ្តុះបណ្តាលក្រោមទឹកដោយធ្វើតាមលំនាំនៃភាពគ្មានទម្ងន់នៅក្នុងលំហសម្រាប់បេសកកម្មស្ថានីយ៍អវកាស Tiangong របស់ប្រទេសចិន។