Yearendyearend1140x150
Img 0571

ឯកឧត្តម ស៊ុន ចាន់ថុលឱ្យពលរដ្ឋចូលរួមជាមួយដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ជាតិ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ជាតិ។ បច្ចុប្បន្នកម្ពុជាមានផ្លូវថ្នល់ខ្វាត់ខ្វែងអាចធ្វើដំណើរស្រួលលឿន កាត់បន្ថយពេលវេលា កាត់បន្ថយការចំណាយអាចប្រកួតប្រជែងទាក់ទាញទេសចរណ៍ ទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជា បង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងសូមរួមដំណើរជាមួយសម្ដេចនាយករដ្ឋមន្ត្រីក្នុងការកសាងប្រទេសជាតិមាតុភូមិឱ្យបានរុងរឿង។

ថ្លែងក្នុងពិធីចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ៣ (ចោមចៅ-កំពត) ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងថា កន្លងមក ក្រសួងបានចាត់វិធានការ ដូចភ្លៀងរលឹម រួមមានការបង្កើតក្រុមការងារជញ្ជីងចល័តនៅតាមផ្លូវជាតិធំៗផងដែរ ដោយក្នុងនោះបានផាកពិន័យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់បានប្រមាណជាង១០០គ្រឿង និងបានឃាត់យានយន្តទុករយៈពេល១ឆ្នាំ និងបន្ថែមថា ក្រសួងនៅតែបន្តអនុវត្តវិធានការនេះបន្តទៀត ដោយមិនយោគយល់ចំពោះឡានអ្នកក្រ ឡានអ្នកមានអ្នកមានខ្នងឬឡានអ្នកអត់ខ្នងអ្វីឡើយ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសំណូមពរឱ្យប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ គោរពច្បាប់ទាំងអស់គ្នា ចូលរួមថែរក្សាទ្រព្យសម្បត្តិជាតិយើងឱ្យបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែងដោយហេតុថារាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរកថវិកាមកសាងសង់ដោយលំបាក និងបានទទូចថា៖សូមកុំប្រថុយប្រថានដឹកជញ្ជូនលើសទម្ងន់ ដែលបង្កឱ្យផ្លូវឆាប់ខូច បង្កគ្រោះថ្នាក់ចរាចរណ៍កុំបើកលើសល្បឿនកំណត់ដោយច្បាប់ដើម្បីចូលរួមចំណែកក្នុងការកសាងប្រទេសជាតិមាតុភូមិ ឱ្យកាន់តែរីកចម្រើនថែម ទៀតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា៖ បើយើងរួបរួមគ្នា យើងមានផ្លូវថ្នល់ខ្វាត់ខ្វែងអាចធ្វើដំណើរស្រួលលឿន កាត់បន្ថយពេលវេលា កាត់បន្ថយការចំណាយអាចប្រកួតប្រជែងទាក់ទាញទេសចរណ៍ ទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជា បង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងសូមរួមដំណើរជាមួយសម្ដេចនាយករដ្ឋមន្ត្រីក្នុងការកសាងប្រទេសជាតិមាតុភូមិឱ្យបានរុងរឿង ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕

ឯកឧត្តមទេសរដ្ឋមន្រ្តី ថ្លែងក្នុងពិធីចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ៣ (ចោមចៅ-កំពត)។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង