Cct850x100 1
1800px x h300px kh

រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុប(ASEM)នៅវៀតណាម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងចូលរួម«កិច្ចប្រជុំអាស៊ី-អឺរ៉ុប(ASEM)»ក្នុងគម្រប់ខួប២៥ឆ្នាំ ដើម្បីពង្រឹងភាពជាដៃគូអាស៊ី-អឺរ៉ុប នៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្ដូរ» ដែលប្រព្រឹត្តទៅនៅថ្ងៃ ទី២២ ខែមិថុនា ឆ្នាំ ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមធ្វើឡើងជាទំរង់រូបវ័ន្ត និងតាមរយៈប្រព័ន្ធវីដេអូ។

ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូនៅក្នុងពិធីបើកនៃកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ ស្ដីពី «កិច្ចប្រជុំអាស៊ី-អឺរ៉ុប(ASEM) ក្នុងគម្រប់ខួប២៥ឆ្នាំ»។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី នឹងផ្តោតលើដំណើរការនៃការប្រព្រឹត្តទៅរបស់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបតាំងពីការបង្កើតឡើងនៅឆ្នាំ១៩៩៦ តួនាទីរបស់កិច្ចប្រជុំនេះជាគ្រឹះមួយក្នុងចំណោមគ្រឹះនានានៃអភិបាលកិច្ចសកល ការធ្វើឱ្យប្រសើរឡើងវិញនូវពហុភាគីនិយមដើម្បីដោះស្រាយបញ្ហាប្រឈមសកលដូចជាវិបត្តិកូវីដ-១៩ និងផលប៉ះពាល់របស់ជំងឺនេះទៅលើវិស័យសេដ្ឋកិច្ច-សង្គម ជាដើម។ ក្នុងន័យនេះ មូលបទនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជា បានដាក់ចេញ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា» គឺពិតជាមានភាពពាក់ព័ន្ធជាងពេលណាៗទាំងអស់៕

Khcct banner

អត្ថបទទាក់ទង