Yearendyearend1140x150

លោកស៊ី ជីនពីង អំពាវនាវឱ្យមានដំណោះស្រាយជាសកលនៃជំងឺកូវីដ-១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ ប្រធានាធិបតីចិន លោកស៊ីជីនពីង បានអំពាវនាវឱ្យមានដំណោះស្រាយជាសកល ដើម្បីប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ខណៈពេលមេដឹកនាំនៃក្រុម ២០ (G-២០) បានកោះប្រជុំកំពូលមួយ ដើម្បីសម្របសម្រួលការឆ្លើយតបពហុភាគី ចំពោះរោគរាតត្បាត កាលពីថ្ងៃព្រហស្បតិ៍។

លោកស៊ី ជីនពីង បានគូសបញ្ជាក់ថា ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ កំពុងតែរីករាលដាលទូទាំងពិភពលោក ហើយវាជាការចាំបាច់សម្រាប់សហគមន៍អន្តរជាតិក្នុងការពង្រឹងទំនុកចិត្តធ្វើសកម្មភាពប្រកបដោយសាមគ្គីភាព និង ធ្វើការឆ្លើយតបរួមគ្នា។សហគមន៍អន្តរជាតិត្រូវបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ឲ្យបានទូលំទូលាយ ស៊ីសង្វាក់គ្នាកាន់តែខ្លាំងឡើង ដើម្បីឱ្យគ្រប់គ្នាទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសាកលនេះ។

បើតាមលោកស៊ី ជីនពីង ប្រទេសចិននឹងត្រៀមខ្លួនជាស្រេច ដើម្បីចែករំលែកការអនុវត្តល្អរបស់ខ្លួនធ្វើការស្រាវជ្រាវរួមគ្នា និង ការអភិវឌ្ឍថ្នាំវ៉ាក់សាំង និង ផ្តល់ជំនួយដល់ប្រទេសដែលរងការវាយប្រហារដោយសារជំងឺកូវីដ-១៩នេះ។លោកថា ក្នុងស្ថានភាពលំបាកបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងជំងឺកូវីដ-១៩ ប្រទេសចិន បានទទួលជំនួយពីសមាជិកជាច្រើននៃសហគមន៍ពិភពលោក ហើយនេះគឺជាការបង្ហាញនូវមិត្តភាពដែលប្រជាជនចិនចងចាំ និងស្រឡាញ់ជានិច្ច។

លោក ស៊ីជីនពីង សង្កត់ធ្ងន់ថា ទាំងអស់គ្នាត្រូវតែធ្វើការរួមគ្នា ដើម្បីបង្កើតបណ្តាញគ្រប់គ្រង និងព្យាបាលជំងឺសកលដ៏រឹងមាំមួយ ហើយប្រទេសចិនបានបង្កើតមជ្ឈមណ្ឌលចំណេះដឹងតាមអ៊ិនធ័រណេត អំពីជំងឺកូវីដ-១៩ ដែលបើកទូលាយសម្រាប់ប្រទេសទាំងអស់។

ចិន គាំទ្រដល់អង្គការសុខភាពពិភពលោក ក្នុងការដឹកនាំកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីអភិវឌ្ឍវិទ្យាសាស្ត្រ ការគ្រប់គ្រង និង ការព្យាបាលឱ្យបានត្រឹមត្រូវ និង កាត់បន្ថយការឆ្លងព្រំដែនឲ្យបានតិចបំផុត ហើយគាំទ្រដល់អង្គការសុខភាពពិភពលោក ដើម្បីលើកកម្ពស់ពិធីការត្រួតពិនិត្យ ព្យាបាលលក្ខណៈទូលំទូលាយមានលក្ខណៈជាប្រព័ន្ធ និងមានប្រសិទ្ធភាព។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង