Yearendyearend1140x150

Update៖ កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាជនបានជាង ៣លាន៣សែននាក់ គិតត្រឹមថ្ងៃទី១៩មិថុនា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ចំនួនអ្នកចាក់វ៉ាក់សាំងទូទាំងប្រទេសកម្ពុជាមាន ៣,៣១០,៦៦៩ នាក់ គិតដល់ត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១។ ក្នុងនោះអ្នកចាក់វ៉ាក់សាំងប្រភេទស៊ីណូហ្វាម Sinopharm (Beijing) សរុបបានចំនួន ១,១៨៧,៩៩២ នាក់ , វ៉ាក់សាំងប្រភេទ«ខូវីសែល» Covishield របស់ក្រុមហ៊ុន AstraZeneca សរុបបានចំនួន ១៦៤,៨៨៤ នាក់ និងវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ (Sinovac) សរុបបានចំនួន ១,៩៥៧,៧៩៣ នាក់។ នេះបើតាមរបាយការណ៍របស់អនុគណៈកម្មាការតាមដាន និងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩)។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ លទ្ធផលចាក់វ៉ាក់សាំងស្មើនឹង ៣៣,១១ភាគរយ ហើយ បើធៀបនឹងគោលដៅ ១០លាននាក់ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំងជូនប្រជាជននៅទូទាំងប្រទេសកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង