Yearendyearend1140x150

លោក Guterres ត្រូវបានតែងតាំងជាអគ្គលេខាធិការUNជាអណត្តិទី ២

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

UN៖ មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) កាលពីថ្ងៃសុក្រ បានតែងតាំងអគ្គលេខាធិការលោក Antonio Guterres សម្រាប់អាណត្តិទី២ ក្នុងរយៈពេល ៥ ឆ្នាំ។

នៅក្នុងពិធីស្បថចូលកាន់តំណែងនៅសាលមហាសន្និបាតលោក Guterres បាននិយាយថា «ខ្ញុំដឹងច្បាស់អំពីទំនួលខុសត្រូវដ៏ធំធេង ដែលអ្នកបានប្រគល់ដល់ខ្ញុំនៅគ្រាលំបាកនៅក្នុងប្រវត្តិសាស្រ្ត»។

ដោយកត់សម្គាល់ថាការរីករាលដាលនៃកូវីដ១៩ បានបង្ហាញពីតម្រូវការដាច់ខាតសម្រាប់សកម្មភាពសមូហភាព លោក Guterres បានសន្យាថា នឹងបន្តជួយដល់ពិភពលោកឱ្យរួចផុតពីរោគរាតត្បាត។

អ្នកនយោបាយព័រទុយហ្កាល់អាយុ ៧២ ឆ្នាំរូបនេះ បានកាន់តំណែងជាប្រធានអង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ ២០១៧ មក។ ហើយនេះជាអាណត្តិទី ២ របស់លោក ក្នុងនាមជាអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ទី ៩ នឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែមករាឆ្នាំ ២០២២ ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង