Yearendyearend1140x150

WHO៖ Delta វ៉ារ្យ៉ង់បានក្លាយជាសំពាធក្នុងការគ្រប់គ្រងCOVID-១៩នៅទូទាំងពិភពលោក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

WHO៖ ការឆ្លងរីករាលដាលយ៉ាងខ្លាំងនៃDelta វ៉ារ្យ៉ង់ ដែលត្រូវបានរកឃើញដំបូងគេនៅក្នុងប្រទេសឥណ្ឌា កំពុងក្លាយជាសម្ពាធក្នុងការគ្រប់គ្រង COVID-១៩ នៅទូទាំងពិភពលោក។

ថ្លែងនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃសុក្រ ប្រធានអ្នកវិទ្យាសាស្ត្រពិភពលោក Soumya Swaminathan បានមានប្រសាសន៍ថា និន្នាការនេះបណ្តាលមកពីការកើនឡើងនៃការចម្លងបានយ៉ាងខ្លាំង ប៉ុន្តែអង្គការត្រូវការទិន្នន័យបន្ថែម ដើម្បីកំណត់ប្រសិទ្ធភាពនៃវ៉ាក់សាំងផ្សេងៗប្រឆាំងនឹងវ៉ារ្យ៉ង់។

ទន្ទឹមនឹងនេះនៅចក្រភពអង់គ្លេស សុខភាពសាធារណៈអង់គ្លេស (PHE) បាននិយាយនៅថ្ងៃសុក្រថា មានករណីឆ្លងថ្មីនៃDeltaវ៉ារ្យ៉ង់នេះស្ទើរតែទាំងអស់ក្នុងរយៈពេល ៧ ថ្ងៃនៅអង់គ្លេស។ យោងតាម PHE បានឲ្យដឹងទៀតថា ករណីវ៉ារ្យ៉ង់ប្រហែល ៣៣.៦៣០ ករណីត្រូវបានកត់ត្រានៅក្នុងសប្តាហ៍ចុងក្រោយនេះ។

ទិន្នន័យថ្មីដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទដោយ PHE បានបង្ហាញថាវ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាព ៩២ ភាគរយប្រឆាំងនឹងDelta វ៉ារ៉្យង់ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងពីរដង និងវ៉ាក់សាំង Pfizer មានប្រសិទ្ធភាព ៩៦ ភាគរយបន្ទាប់ពីការចាក់វ៉ាក់សាំងពីរដងរួចហើយដូចគ្នា។

ប្រទេសអាឡឺម៉ង់ក៏បានប្រកាសអាសន្នអំពីកំណើនករណីថ្មីកាលពីថ្ងៃសុក្រ។ លោក Robertharch ប្រធានវិទ្យាស្ថាន RKI ព្រមាននៅក្នុងសន្និសីទកាសែតថា ទោះបីជាការឆ្លងវ៉ារ្យ៉ង់នៅប្រទេសអាឡឺម៉ង់មានត្រឹមតែ ៦ ភាគរយនៃករណីថ្មីនាពេលបច្ចុប្បន្នក៏ដោយ។

យោងតាមទីភ្នាក់ងារ RKI និងវិទ្យាស្ថានស្រាវជ្រាវទទួលបន្ទុកគ្រប់គ្រងនិងការពារជំងឺបានបង្ហាញថា អត្រាកើត COVID-19 នៅក្នុងប្រទេសអាឡឺម៉ង់ក្នុងរយៈពេល ៧ ថ្ងៃកន្លងមកបានធ្លាក់ចុះពី ១២ នាក់ក្នុងចំណោមប្រជាជន ១០០.០០០ នាក់នៅថ្ងៃព្រហស្បតិ៍៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង