Cct850x100 1
1800px x h300px kh

BREAKING៖កម្ពុជារកឃើញអ្នកឆ្លងកូវីដថ្មី៤៧១នាក់,ជាសះស្បើយ៩២៨នាក់និងស្លាប់២០នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ មានចំនួន ៤៧១នាក់ (ករណីឆ្លងនាំចូលពីបរទេស ៤៥នាក់ និង ៤២៦នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ») និងអ្នកជាសះស្បើយចំនួន ៩២៨នាក់ ហើយករណីស្លាប់ ២០នាក់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៤២,០៥២នាក់ ជាសះស្បើយសរុបចំនួន ៣៦,៨៦៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសរុបចំនួន ៤,៧៧០នាក់ ហើយករណីស្លាប់សរុប ៤១៤នាក់៕


Khcct banner

អត្ថបទទាក់ទង