Yearendyearend1140x150

តាមទូរស័ព្ទ៖លោកស៊ី ជីងពីងប្រាប់លោកដូណា ត្រាំថា«បើយើងឈ្លោះគ្នា មានតែរបួសទាំងសងខាង»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ យោងតាមការចុះផ្សាយរបស់ទី​ភ្នាក់​ងារ​ព័ត៌មាន ​ស៊ីនហួ​ ប្រធានាធិបតីចិនលោកស៊ី ជីងពីង នៅថ្ងៃទី២៧ មីនានេះ បាននិយាយជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណា ត្រាំតាមរយៈខ្សែទូរស័ព្ទ។ក្នុងកិច្ចសន្ទនានោះ លោកស៊ី ជីងពីង បានមានប្រសាសន៍ថា ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺរាតត្បាតថ្មីកូវីដ-១៩មក ចិនតែងតែរក្សានូវការបើកចំហ តម្លាភាព អាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវ និង ជូនដំណឹងជាបន្ទាន់ដល់អង្គការសុខភាពពិភពលោក និង សហរដ្ឋអាមេរិកផងដែរ អំពីព័ត៌មាននៃជំងឺនេះ។

បើតាមលោកស៊ី ចិនបានបញ្ចេញព័ត៌មាន និងបទពិសោធន៍ក្នុងការគ្រប់គ្រង និង ព្យាបាលជំងឺកូវីដ ១៩ទៅដល់គ្រប់ភាគីទាំងអស់ដោយគ្មានការលាក់លៀម ហើយខិតខំអស់ពីសមត្ថភាព ដើម្បីផ្តល់ការគាំទ្រ និង ផ្តល់ជំនួយដល់ប្រទេសដែលត្រូវការ។

ទាក់ទងនឹងអាមេរិក លោកស៊ី ជីងពីង បានសង្កត់ធ្ងន់ថា ប្រទេសចិនមានការយកចិត្តទុកដាក់ និង ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវិវត្តនៃការរាតត្បាតជំងឺនៅសហរដ្ឋអាមេរិក ហើយប្រជាជនចិនសង្ឃឹមថា សហរដ្ឋអាមេរិកនឹងគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាតនេះបានយ់ាងឆាប់បំផុត និង កាត់បន្ថយការខាតបង់ដល់ប្រជាជនអាមេរិកដែលបណ្តាលមកពីការរីករាលដាលនៃជំងឺ។សម្រាប់លោកស៊ី ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ ចិន និង អាមេរិក គួរតែរួបរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងដូវីដ ១៩ ហើយនាយកដ្ឋានផ្នែកសុខាភិបាល និងអ្នកជំនាញផ្នែកការពារជំងឺនៃប្រទេសទាំងពីរគួរតែរក្សាការប្រាស្រ័យទាក់ទងគ្នា ក្នុងការបង្ការជំងឺនេះ។

លោកស៊ី ជីងពីង បានសង្កត់ធ្ងន់ថា ចិនមានឆន្ទៈចែករំលែកព័ត៌មាន និងបទពិសោធន៍ជាមួយសហរដ្ឋអាមេរិកដោយគ្មានការលាក់ទុកអ្វីទាំងអស់។បច្ចុប្បន្ននេះទំនាក់ទំនងចិន-អាម៉េរិក កំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយ។ ចិន និងអាមេរិក បើសហការគ្នា គឺមានអត្ថប្រយោជន៍ទៅវិញទៅមក តែបើឈ្លោះប្រយុទ្ធគ្នាគឺមានតែរបួសទាំងសងខាង។ដូច្នេះការសហការគ្នា គឺជាជម្រើសត្រឹមត្រូវតែមួយគត់។

ក្នុងកិច្ចសន្ទនានោះ លោកដូណា ត្រាំ បានសួរសំណួរលម្អិតអំពីវិធានការរបស់ចិនក្នុងការការពារ និងគ្រប់គ្រងកូវីដ ១៩ និងបាននិយាយថា សហរដ្ឋអាមេរិក និងចិន កំពុងប្រឈមមុខនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ថ្មីនេះ។

លោកដូណា ត្រាំ បានសម្តែងការរីករាយដែលបានឃើញប្រទេសចិនមានវឌ្ឍនភាពយ៉ាងឆាប់រហ័សក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ហើយបទពិសោធន៍របស់ចិនកំពុងតែបំផុសគំនិតរបស់លោក។លោកត្រាំបានសួរសំណួរដោយផ្ទាល់ ដើម្បីធានាថា សហរដ្ឋអាមេរិក និង ចិន អាចលុបបំបាត់ការជ្រៀតជ្រែករំខាន និង ផ្តោតលើកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការរីករាលដាលជំងឺ។

លោកត្រាំក៏បានថ្លែងអំណរគុណដល់ប្រទេសចិនដែលបានផ្តល់ការផ្គត់ផ្គង់វេជ្ជសាស្រ្តដល់សហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ និង ពង្រឹងការផ្លាស់ប្តូរនៅក្នុងវិស័យវេជ្ជសាស្រ្ត និងសុខភាពរវាងប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវថ្នាំប្រឆាំង នឹងជំងឺប្រកបដោយប្រសិទ្ធភាព។

ជាចុងក្រោយប្រមុខរដ្ឋទាំងពីរ បានឯកភាពរក្សាការប្រាស្រ័យទាក់ទងទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហាកូវីដ ១៩ ដែលជាបញ្ហាមានការព្រួយបារម្ភរួម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង