Yearendyearend1140x150
Img 0571

ទូតបារាំង៖បារាំងនៅតែបន្តចូលរួមជាមួយកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៨ មិថុនានេះ បានអនុញ្ញាតឱ្យលោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជំម្រាបលា។ក្នុងកិច្ចពិភាក្សានោះ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង បានបញ្ជាក់ថា បារាំង និងវិស័យឯកជនបារាំងនៅតែបន្តចូលរួមចំណែកជាមួយកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍ។

លោកជំទាវ Eva Nguyen Binh  បានថ្លែងថា រយៈពេល៤ឆ្នាំនៃបេសកកម្មការទូតរបស់ខ្លួនលោកជំទាវបានពិនិត្យឃើញថា កម្ពុជាជាប្រទេសមានសុខសន្តិភាព និងអភិវឌ្ឍ ហើយជាប្រទេសមានយុទ្ធសាស្ត្រគ្រប់គ្រងជាក់លាក់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងមិនដូចអ្វីដែលប្រទេសដទៃមើលមកប្រទេសកម្ពុជាពីចម្ងាយនោះទេ។

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា បានអះអាងថា ប្រទេសបារាំងនឹងបន្តកិច្ចសហប្រតិបត្តិការណ៍ជាមួយប្រទេសកម្ពុជា ជាពិសេស វិស័យសុខាភិបាល វប្បធម៌ ការអភិវឌ្ឍធនធានមនុស្ស ការថែរក្សាសន្តិភាពនៅក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិ។

សម្ដេច ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកជំទាវ Eva Nguyen Binh ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការបំពេញបេសកកម្មកាទូតនៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។សម្តេចបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលបារាំងដែលតែងតែផ្ដល់ជំនួយដល់កម្ពុជា ជាពិសេសលើវិស័យអភិវឌ្ឍន៍ធនធានមនុស្ស វិស័យវេជ្ជសាស្ត្រ ដែលបានជួយដល់ការពង្រឹងសមត្ថភាពគ្រូពេទ្យកម្ពុជា និងផ្ដល់ជាជំនួយហិរញ្ញប្បទានក្នុងការអភិវឌ្ឍន៍កម្ពុជាផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង