Cct850x100 1
1800px x h300px kh

កម្ពុជាមាន«ជនជាតិបរទេស»រស់នៅសរុបជាង១៤ម៉ឺននាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/


ភ្នំពេញ៖គិតត្រឹមមកដល់ពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានវត្តមានជនបរទេសដែលកំពុងរស់នៅ និងធ្វើការរកស៊ីមានចំនួនប្រមាណជាង១៤ម៉ឺននាក់។ នេះយោងតាមស្ថិតិប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសក្នុងប្រទេសកម្ពុជា (FPCS)ដែលស៊ីស៊ីថាមស៍ទទួលបានពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅថ្ងៃនេះ។

យោងតាមរបាយការណ៍បានគូសបញ្ជាក់ថា ជនបរទេសកំពុងមានវត្តមាននៅប្រទេសកម្ពុជាបច្ចុប្បន្ន សរុបចំនួន ១៤៣,៩៥៦នាក់ ភាគច្រើនជាជនជាតចិន។ គិតចាប់ពីឆ្នាំ២០១៤ ដល់បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្តេញជនបរទេសចេញពីកម្ពុជា សរុបចំនួន ១៨,៤៧០នាក់ ស្រី៣,០៦០នាក់ មាន១០៤ សញ្ជាតិ ភាគច្រើនសញ្ជាតិវៀតណាម ចិន នីហ្សេរីយ៉ា។

ដោយឡែក សម្រាប់៥ខែ ដើមឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្តេញជនបរទេស ចំនួន ២៨៤នាក់ ស្រី៦៩នាក់ មាន២២សញ្ជាតិ។អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រកាសថា កម្ពុជាម្ចាស់ការក្នុងការបណ្តេញជនបរទេសខុសច្បាប់ចេញពីកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍។

ឯកឧត្តម កែវ វណ្ណថន នាយឧត្តមសេនីយ៍អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ការបណ្តេញចេញនេះគឺដោយសារជនបរទេសទាំងនេះបានប្រព្រឹត្តបទល្មើស ដោយបទល្មើសភាគច្រើនគឺពាក់ព័ន្ធនឹងការស្នាក់នៅដោយខុសច្បាប់៕

Khcct banner

អត្ថបទទាក់ទង