Yearendyearend1140x150

ឯកឧត្តម ប្រាជ្ញ ច័ន្ទ ត្រូវគណបក្សប្រជាជនកម្ពុជាជ្រើសរើសជាបេក្ខជនប្រធានគ.ជ.ប

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម ប្រាជ្ញ ច័ន្ទ អតីតប្រធានគណៈកម្មការទី១ នៃរដ្ឋសភា 

ភ្នំពេញ៖  ឯកឧត្តម ប្រាជ្ញ ច័ន្ទ អតីតប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ត្រូវបានគណបក្សប្រជាជនកម្ពុជាជ្រើសរើសជាបេក្ខជនប្រធាន​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសលោក ស៊ិក ប៊ុនហុកដែលបានដាក់ពាក្យលាលែងពីតំណែង។នេះបើយោងតាម ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាថ្លែងប្រាប់ស៊ីស៊ីថាមស៍។

ឯកឧត្តម ឡេង ប៉េងឡុង បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានបញ្ជូនមកដល់ អគ្គលេខាធិការនៅថ្ងៃទី១៦ ខែមិថុនានេះ ហើយនៅសប្តាហ៍ក្រោយនេះរដ្ឋសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីកំណត់កិច្ចប្រជុំពេញអង្គ នៅថ្ងៃខាងមុខ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើបេក្ខជនប្រធានគ.ជ.ប លោក ប្រាជ្ញ ចន្ទ។

បើតាមឯកឧត្តម ឡេង ប៉េងឡុង នៅថ្ងៃទី១៦ ខែមិថុនានេះដែរ លោក ប្រាជ្ញ ចន្ទ ក៏បានដាក់ពាក្យលាលែងពីតំណែង ប្រធានគណៈកម្មការទី១ និងសមាជិករដ្ឋសភារបស់លោកផងដែរ។

សូម​ជំរាប​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៤​មិថុនា​នេះ បានអនុម័ត​យល់ព្រម លើ​សំណើ​លាឈប់ ពី​តួនាទី និង​តំណែង ប្រធាន​គ​.​ជ​.​ប លោក​ស៊ិ​ក ប៊ុន​ហុក និង​បានអនុម័ត​យល់ព្រម​នូវ​សេចក្តី ព្រាង​សេចក្តីសម្រេច ស្តីពី​ការកំណត់​បែបបទ និង​នីតិវិធី នៃ​ការជ្រើសរើស​បេក្ខជន ប្រធាន​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត និង​ប្រគល់​ភារកិច្ច​ជូន​អគ្គលេខា ធិ​ការដ្ឋាន​រដ្ឋសភា ធ្វើ​សេចក្តីជូនដំណឹង ជ្រើសរើស​បេក្ខជន ជា​ប្រធាន​គណៈ ក​ម្មា​ធិ​ការ​ជាតិ រៀបចំ​ការបោះឆ្នោត ជំនួស​លោក ស៊ិ​ក ប៊ុន​ហុក​។​

​សូម​រំលឹកថា លោក​ស៊ិ​ក ប៊ុន​ហុក បានទទួល​តំណែង​ជា​ប្រធាន​គ​.​ជ​.​ប កាលពី​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៥ ជំនួស​លោក អ៊ឹម សួស្តី​៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង