Yearendyearend1140x150

អ៊ីស្រាអែលវាយប្រហារតាមអាកាសទៅលើតំបន់ហ្គាហ្សាជាលើកដំបូងបន្ទាប់ពីបទឈប់បាញ់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

អ៊ីស្រាអែល៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ, យោងតាមព័ត៌មានរបស់យោធាអ៊ីស្រាអែលបានឲ្យដឹងថា យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារគោលដៅជាច្រើននៅតំបន់ហ្គាហ្សាស្ទ្រីបនៅព្រឹកថ្ងៃទី ១៦នេះ ជាការវាយប្រហារតាមអាកាសលើកដំបូងរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាស្ទ្រីបបន្ទាប់ពីបទឈប់បាញ់ប៉ាឡេស្ទីន - អ៊ីស្រាអែលនៅថ្ងៃទី ២១ ឧសភា។

កងកម្លាំងការពារជាតិអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែលបានវាយប្រហារគោលដៅយោធារបស់ចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកប៉េងប៉ោងដែលមានឧបករណ៍ដុត ត្រូវបានបង្ហោះចេញពីហ្គាហ្សាស្ទ្រីបនៅថ្ងៃទី ១៥ និងបណ្តាលឱ្យមានអគ្គិភ័យនៅអ៊ីស្រាអែល។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា អ៊ីស្រាអែលត្រៀមខ្លួនសម្រាប់គ្រប់លទ្ធភាពទាំងអស់ហើយនឹងមិនស្ទាក់ស្ទើរក្នុងការបន្តធ្វើសកម្មភាព«អរិភាព»ឡើយ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនមកទល់ពេលនេះ មិនទាន់មានអ្នកស្លាប់និងរបួសដោយសារការវាយប្រហារតាមអាកាសទេ។

អ៊ីស្រាអែលបានធ្វើព្យុហយាត្រា "Jerusalem Day" នៅថ្ងៃទី ១៥ ដើម្បីរំលឹកដល់ការគ្រប់គ្រងរបស់ខ្លួន ដែលបានឈ្នះនៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាលើកទី ៣ ក្នុងឆ្នាំ ១៩៦៧ ។ ការព្យុះហយាត្រានេះ ត្រូវបានប្រជាជនប៉ាឡេស្ទីនតវ៉ា និងមានក្រុមបាតុករបានប៉ះទង្គិចជាមួយប៉ូលីសអ៊ីស្រាអែល និងធ្វើឲ្យប្រជាជនប៉ាឡេស្ទីន ៣៣ នាក់រងរបួស។ ប្រជាជននៅតំបន់ហ្គាហ្សាបានបញ្ចេញប៉េងប៉ោងដែលមានឧបករណ៍ដុត ទៅភាគខាងត្បូងអ៊ីស្រាអែលនៅថ្ងៃនោះដើម្បីធ្វើការតវ៉ា។

ការវាយប្រហារតាមអាកាសនេះ បានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលអ៊ីស្រាអែលថ្មី បានឡើងកាន់អំណាច។ នៅថ្ងៃទី ១៣ រដ្ឋាភិបាលថ្មី ដែលដឹកនាំដោយលោក Naftali Bennett មេដឹកនាំសម្ព័ន្ធស្តាំនិយមនៃអ៊ីស្រាអែលបានស្បថចូលកាន់តំណែង។ ចំពោះជំហររបស់លោក Bennett លើបញ្ហាប៉ាឡេស្ទីន - អ៊ីស្រាអែល ត្រូវបានគេចាត់ទុកថា តឹងតែងជាងអតីតនាយករដ្ឋមន្ត្រី Netanyahu ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង