Cctime ezgif.com resize
Img 0571

កសិដ្ឋានចិញ្ចឹមគោខេត្តត្បូងឃ្មុំអាចលក់គោបានជាមធ្យមចំនួន៦ទៅ៨ក្បាលក្នុងថ្ងៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សកម្មភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យារចិញ្ចឹមគោនៅកសិដ្ឋានចិញ្ចឹមគោខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖កសិដ្ឋានចិញ្ចឹមគោខេត្តត្បូងឃ្មុំអាចលក់គោបានជាមធ្យមចំនួន ៦ ទៅ ៨ក្បាលក្នុងថ្ងៃ។ ក្រៅពីចំណូលបានពីលក់គោរស់ ក៏នៅមានចំណូលដ៏សំខាន់មួយទៀតគឺលក់លាមកគោ ក្នុង១ឆ្នាំប្រមាណជាជាង ៨០លានរៀលទៀតផង។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។

យោងតាមរបាយការណ៍ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងសហការីបានចុះពិនិត្យកសិដ្ឋានចិញ្ចឹមគោមួយកន្លែង(គោពូជ និងគោសាច់) នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយសង្កេតឃើញថា ផលិតកម្មចិញ្ចឹមសត្វគោមានការលើនឡើងជាបន្តបន្ទាប់ បន្ទាប់ពីមន្រ្តីជំនាញពេទ្យសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះណែនាំ និងផ្ដល់បច្ចេកទេសចិញ្ចឹម។

ជាក់ស្តែង បច្ចុប្បន្នកសិដ្ឋានមានគោ(កូន ជំទង់ មេ និងបា) ជាង ៤០០ក្បាល ជាមធ្យម គាត់អាចលក់គោបានចំនួន ៦ ទៅ៨ក្បាល/ថ្ងៃ ចំពោះតម្លៃគោរស់ទិញចូល ១៣ ៨០០រៀល/គ.ក្រ និងលក់ចេញ ១៤ ៥០០រៀល/គ.ក្រ។ បច្ចុប្បន្នកសិដ្ឋានមានវាលស្មៅចំនួន ៦ហ.ត សម្រាប់ទុកឲ្យសត្វស៊ី ដោយលាយផ្សំជាមួយចំណីសម្រេច កាកស្រាបៀ និងដំឡូងមី។

លោក ហួត លាង បានរៀបរាប់ថា ផលិតកម្មចិញ្ចឹមគោនេះបានចាប់ផ្ដើមនៅឆ្នាំ២០១៣ មានគោ ៧ក្បាល។ ៣ឆ្នាំបន្ទាប់មកចំនួនគោកើនបាន ៣៨ក្បាល។ លោកបានបន្តថាដោយសារការចិញ្ចឹមខ្វះបច្ចេកទេស លែងគោឲ្យដើរស៊ីស្មៅនៅតាមទីវាលមិនបានចាក់ថ្នាំការពារទម្លាក់សត្វល្អិត និងមិនបានអនុវត្តជីវសុវត្ថិភាព។ល។ កត្តាទាំងនេះជាហេតុធ្វើឲ្យអាជីវកម្មមួយនេះស្ទើរដួលរលំ។

លោកបន្តថា ក្រោយពីបានមន្ត្រីជំនាញពេទ្យសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះណែនាំ និងផ្ដល់បច្ចេលទេសចិញ្ចឹមមានដូចជាការផ្តល់ចំណី ការជ្រើសរើស និងបង្កាត់ពូជ ការថែទាំ ការចាក់ថ្នាំការពារជំងឺឆ្លង ការទម្លាក់សត្វល្អិត និងការធ្វើជីវសុវត្ថិភាព ធ្វើឲ្យកសិដ្ឋានមានការរីកចម្រើនជាបន្តបន្ទាប់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង