Cct850x100 1
1800px x h300px kh

ថៃបានបិទភោជនីយដ្ឋានចំនួន ៥ ម៉ឺនបណ្ដាលឲ្យអ្នកគ្មានការងារធ្វើលើសពី ៥០ ម៉ឺននាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ថៃ៖ យោងតាមមន្រ្តីថៃកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា មានភោជនីយដ្ឋានប្រមាណ ៥ ម៉ឺនកន្លែងនៅទូទាំងប្រទេសថៃ បានបិទទ្វារជាបណ្តោះអាសន្ន រឺជាអចិន្ត្រៃយ៍ ធ្វើឲ្យកម្មករបំរើការងារជាង ៥០០.០០០ នាក់បានបាត់បង់ការងាររបស់ពួកគេ ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ១៩ កាលពីឆ្នាំមុន។

ប្រធានសមាគមចំណីអាហារថៃថ្មីៗនេះបានបង្ហើបឱ្យដឹងថា រលកទី ៣ នៃការរីករាលដាលនៃកូវីដ១៩ បានបណ្តាលឱ្យខាតបង់ ១,១ ពាន់លានបាត (ប្រហែល ៣៥,២ លានដុល្លារអាមេរិក) ក្នុងមួយថ្ងៃដែលភោជនីយដ្ឋានភាគច្រើនកំពុងប្រតិបត្តិការបាត់បង់ត្រឹមតែ ១០ ទៅ ២០ ភាគរយនៃចំនួនទឹកប្រាក់ពីមុនរបស់ពួកគេ។ ខណៈការបិទភោជនីយដ្ឋានមួយចំនួនធំនឹងជះឥទ្ធិពលដល់ប្រជាជននៅក្នុងឧស្សាហកម្មជាច្រើនរួមមាន កសិករ អ្នកលក់ អ្នកផលិតហ្គាស អ្នកដឹកជញ្ជូន និងក្រុមហ៊ុនផលិតទឹកកក។

ដោយសារការផ្ទុះឡើងនៃរលក ៣ គឺធ្ងន់ធ្ងរជាងពេលមុនៗ ទៅទៀតភោជនីយដ្ឋានជាច្រើនត្រូវបានគេរំពឹងថានឹងបិទប្រសិន បើរដ្ឋាភិបាលមិនមានគោលនយោបាយ ដែលមានប្រសិទ្ធិភាពឬមិនផ្តល់ជំនួយហិរញ្ញវត្ថុដើម្បីគាំទ្រពួកគេ។

ប្រទេសថៃបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងដ៏ធំមួយរបស់ខ្លួនកាលពីថ្ងៃច័ន្ទ។ វ៉ាក់សាំងត្រូវបានគេចែកចាយនៅទូទាំងប្រទេសទៅកាន់ខេត្តនានាដែលទទួលរងការវាយប្រហារខ្លាំងបំផុត។ ហើយទីក្រុងបាងកកដែលជាចំណុចកណ្តាលនៃរលកទី៣ ក៏បានបង្កើនការចាក់វ៉ាក់សាំងក្នុងចំណោមប្រជាជនផងដែរ៕

Khcct banner

អត្ថបទទាក់ទង