Yearendyearend1140x150

រោងចក្រQMI​ផ្ទុះ​​ជំងឺ​កូវីដ១៩ បិទទ្វារពីរសប្តាស៍ខាតបង់បា្រមាណ៦លានដុល្លារ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រោងចក្រកាត់ដេរQMIផ្ទុះ​ឡើង​ជំងឺ​កូវីដ១៩ ត្រូវបានបញ្ជាឱ្យបិទរយៈពេល ១៤ ថ្ងៃ​ ដោយការប៉ាន់ស្មានអាចខាតបង់រហូតដល់ ៦ លានដុល្លារអាមេរិក។

ក្រុមហ៊ុនហ្គ្រេនធ្វីន (GTI) បានចេញសេចក្តីប្រកាសព័ត៌មានថ្ងែនេះ អំពីការផ្អាកដំណេីរការផលិតកម្មរបស់ខ្លួន រយៈពេល​១៤ថ្ងែ​ ចាប់ពីថ្ងៃទី៧ ខែមិថុនា ដល់ថ្ងៃទី២០ មិថុនា ឆ្នាំ២០២១ ។ការផ្អាកផលិតកម្មនឹងជះឥទ្ធិពលយ៉ាងខ្លាំងសំរាមក្រុមហ៊ុនក្នុងការនាំចេញផលិតផលជូនអតិថិជនអេាយទាន់ពេល និងការប៉ះពាល់ទៅលេីប្រាក់ចំណូលរបស់ក្រុមហ៊ុនផងដែរ។

បើតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថាក្រុមហ៊ុននឹងចាប់ផ្តើមផលិតឡើងវិញនៅថ្ងៃទី ២១ ខែមិថុនា ប្រសិនបេីមិនមានការកែប្រែណាមួយពីសាលារាជាធានីភ្នំពេញ។

យេាងតាមផ្សារមូលបត្រកម្ពុជា​ ក្នុងមួយឆ្នាំ​ប្រាក់ចំណូលការលក់របស់ក្រុមហ៊ុនហ្គ្រេនធ្វីនមានចំនួនសរុប ១១៧ លានដុល្លារសហរដ្ឋអាមេរិក​ ការផ្អាកដំណេីរការផលិតកម្មរយៈពេល​១៤ថ្ងែនឹងធ្វើឱ្យក្រុមហ៊ុនខាតបង់បា្រមាណ ៦ លានដុល្លារ។

លោក វ៉ា សារឿន ចៅសង្កាត់ចោមចៅទី៣ ធ្លាប់បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា​ កម្មកររោងចក្រប្រមាណ៣០០នាក់ ក្នុងចំណោម៤០០០នាក់ ក្នុងរោងចក្រ QMI ដែល​ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បានតេស្តរកឃើញថា វិជ្ជមានជំងឺកូវីដ-១៩។

បើតាមលោក វ៉ា សារឿន បច្ចុប្បន្នកម្មករ៣០០នាក់នោះ ត្រូវបាននាំទៅព្យាបាល ចំណែកកម្មកជាងច្រើនរយនាក់ផ្សេងទៀត តម្រូវឱ្យធ្វើចត្តាឡីស័ក ហើយរោងចក្រទាំងមូលត្រូវបិទទ្វាចំនួន១៤ថ្ងៃ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង