Yearendyearend1140x150

គ្រោះរញ្ជួយដីកម្រិត ៥.១ រិចទ័រនៅខេត្តYunnanធ្វើឲ្យខូចខាតផ្ទះជាង ២៦០០ ខ្នង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ចិន៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ, នៅថ្ងៃទី ១១ ខែមិថុនា យោងតាមទីស្នាក់ការកណ្តាលនៃស្ថានភាពការរញ្ជួយដីបានឲ្យដឹងថា នៅតំបន់ Chuxiong ក្នុងខេត្តYunnan គិតត្រឹមម៉ោង ១០ និង ៣០ នាទីព្រឹកថ្ងៃទី ១១ ខែមិថុនានេះ មានគ្រោះរញ្ជួយដី ៥.១រិចទ័រ ធ្វើឲ្យខូចខាតផ្ទះ ២៦៦៩ ខ្នង និងរងរបួស ២នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យស្រុកដើម្បីព្យាបាល ខណៈរបាយការណ៍នៃចំនួនស្លាប់មិនទាន់ត្រូវបានរាយការណ៍នៅឡើយ។

បន្ទាប់ពីគ្រោះរញ្ជួយដីតំបន់ Chuxiong បានធ្វើការឆ្លើយតបនឹងគ្រោះរញ្ជួយដីកម្រឹត III និងចាត់ចែងការងារជួយសង្គ្រោះភ្លាមៗ។ មូលនិធិឆ្លើយតបគ្រាអាសន្ន ១ លានយ័នដែលចេញដោយហិរញ្ញវត្ថុរដ្ឋត្រូវបានបម្រុងទុកសម្រាប់ទីប្រជុំជនដែលរងគ្រោះដោយគ្រោះមហន្តរាយទាន់ពេលវេលា និងមានតង់ចំនួន ៥០០ និងភួយ ២.៣៧៩ ត្រូវបានបញ្ជូនទៅតំបន់គ្រោះមហន្តរាយរួមមានអាវចំនួន ១១០០ អាវសម្លៀកបំពាក់ ៧០០ ឈុត គ្រែបត់ ១០០០ គ្រែពូក ១០០០ គ្រែ និងអង្ករ ២៥ តោន និងមានអ្នកជួយសង្គ្រោះចំនួន ៣៤២០ នាក់ រថយន្ត ៧៧ គ្រឿង និងឆ្កែសង្គ្រោះ ៣ ។

បច្ចុប្បន្ននេះការងារជួយសង្គ្រោះគ្រោះមហន្តរាយកំពុងត្រូវបានអនុវត្តយ៉ាងសមស្រប៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង